នៅថ្ងៃច័ន្ទទី២៨ខែកញ្ញា តម្លៃហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន១១១ដុល្លារដោយធ្លាក់មកត្រឹម៤១៦៥ដុល្លារក្នុងមួយអោន(ស្មើនឹង៥០១៨ដុល្លារក្នុងមួយតម្លឹងឬ៥០១ដុល្លារក្នុងមួយមួយជី)។
បើទោះបីជាហាងឆេងមាសពេលនេះរងសម្ពាធពីការដំបូងការប្រាក់ដុល្លារនិងតម្លៃប្រេងអន្តរជាតិឡើងថ្លៃពិតមែន តែធនាគារវិនិយោគធំបំផុតរបស់អាមេរិក Goldman Sachs នៅតែព្យាករថាតម្លៃហាងឆេងមាសនៅតែមានកំណើននៅចុងឆ្នាំ២០២៦នេះ។
បើយោងតាមការចុះផ្សាយរបស់ coinmarketcap បានឲ្យដឹងថាធនាគារថា Goldman Sachs បានព្យការថាតម្លៃហាងឆេងមាសអន្តរជាតិ៤៩០០ដុល្លារក្នុងមួយអោន(ស្មើនឹង៥៩០៣ដុល្លារក្នុងមួយតម្លឹងឬ៥៩០ដុល្លារក្នុងមួយជី)។
ធនាគារ Goldman Sachs បានរំលេចថាមាសបានរងសម្ពាធបន្ទាប់ពីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក(Federal Reserve) ដំឡើងការប្រាក់ដុល្លារដល់៤%។ យ៉ាងណាមិញធនាគារវិនិយោគក៏ធំមួយនេះនៅតែមានសុទិដ្ឋិនយមថាហាងឆេងមាសនៅតែមានកំណើនខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននៅតែមានភាពមិនច្បាស់លាស់ជាពិសេសបញ្ហាសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ងនៅតំបន់មជ្ឈឹមបូព៌ាជាដើម៕


