បច្ចុប្បន្នថ្វីត្បិតតែហាងឆេងមាសរងសម្ពាធពីការប្រាក់ឡើងថ្លៃនិងប្រេងឡើងថ្លៃពិតមែន ប៉ុន្ដែកត្តាបញ្ហាសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់គឺជាកត្តាដ៏ធំមួយដែលអាចរុញតម្លៃហាងឆេងមាសឡើងហក់ឡើងកាន់តែខ្ពស់នាពេលអនាគត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kitco លោក Matthew Piggott ប្រធានផ្នែកមាសនិងប្រាក់នៃក្រុមហ៊ុន Metals Focus ដែលជាក្រុមហ៊ុនស្រាវជ្រាវនិងប្រឹក្សាទីផ្សារមាសបានលើកឡើងថាមាសអាចហក់ខ្ពស់បំផុតដល់៦០០០ដុល្លារក្នុងមួយអោន( ស្មើ៧,២២៨ដុល្លារក្នុងមួយតម្លឹងឬ៧២២ដុល្លារក្នុងមួយជី)នៅក្រោយឆ្នាំ២០២៧ខាងមុខ។
លោក Matthew Piggott បានឲ្យដឹងថាតាមការព្យាកររបស់ Metal Foucs មាសមានតម្លៃជាមធ្យម៥៣៣០ដុល្លារក្នុងមួយអោន(ស្មើនឹង៦៤២១ដុល្លារក្នុងមួយតម្លឹង)នៅឆ្នាំ២០២៧។ នៅត្រីមាសទី៤ឆ្នាំ២០២៧ តម្លៃមាសជាមធ្យម៥៦០០ដុល្លារក្នុងមួយអោន(ស្មើនឹង៦៧៤៦ដុល្លារក្នុងមួយតម្លឹង) ហើយបន្ទាប់មកមាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោន( ស្មើ៧,២២៨ដុល្លារក្នុងមួយតម្លឹងឬ៧២២ដុល្លារក្នុងមួយជី)។
លោក Matthew Piggottថាកត្តាបញ្ហាធំៗដូចជា បំណុលរដ្ឋាភិបាលអាមេរិក បញ្ហាសង្រ្គាម អតិផរណាកើនឡើងគឺជាកត្តាដែលអាចនឹងរុញតម្លៃមាសឲ្យកើនឡើងខណៈ វិនិយោគិនស្ថាប័នបានត្រលបមកវិនិយោគទិញមាសស្តុកទុកដែលធ្វើតម្រូវការមាសនឹងកើនឡើង។ លើសពីនេះធនាគារកណ្ដាលធំៗនៃប្រទេសជាច្រើនគឺដើរតួជាអ្នកប្រមូលទិញមាសចូលដែលធ្វើឲ្យមាសកាន់តែឡើងថ្លៃស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់៕
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលមានតម្រូវការទិញមាសប្រកបដោយទំនុកចិត្តអាចរកទិញមាសនៅហាង ហាក់ គន្ធា គ្រឿងអលង្ការ ឬទាក់ទងទៅលេខទូរស័ព្ទ 085 999 279៕


