ថ្វីត្បិតតែថ្ងៃនេះហាងឆេងមាសអន្តរជាតិធ្លាក់ចុះជាង១០០លេខដោយធ្លាក់មកត្រឹម៤២៨៧ដុល្លារក្នុងមួយអោន(ស្មើនឹង៥១៦៥ដុល្លារក្នុងមួយតម្លឹង) ពិតមែនតែអ្នកជំនាញបានព្យាករថាមាសអាចនឹងឡើងដល់២ម៉ឺនដុល្លារក្នុងមួយអោន(ស្មើ២៤,០៩៦ដុល្លារក្នុង១តម្លឹងឬ២,៤០៩ដុល្លារក្នុងមួយជី) ដោយអ្នកជំនាញបានព្យការថាមាសអាចនឹងឡើងដល់តម្លៃនេះក្នុងរយៈពេល៤ឆ្នាំទៀត(ត្រឹមឆ្នាំ២០៣០)។
បើយោងតាមការចុះផ្សាយរបស់Kitco ដែលជាវេបសាយវិភាគហាងឆេងមាសអន្តរជាតិ លោក Kevin Smith ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគCrescat Capital បានឲ្យដឹងថាបើទោះបីជាមាសបានធ្លាក់ចុះពីតម្លៃកំពូល៥,៦០០ដុល្លារក្នុងមួយអោនពិតមែនតែលោកថាមាសនឹងមានទំនោរកើនឡើងខ្លាំងពោលគឺអាចនឹងឡើដល់២ម៉ឺនដុល្លារក្នុងមួយអោន(ស្មើនឹង២៤,០៩៦ដុល្លារក្នុង១តម្លឹង) ដោយសារតែការផ្គត់ផ្គង់សាច់ប្រាក់ជាសកល(money supply) ច្រើននិងបញ្ហាបំណុលរដ្ឋាភិបាលអាមេរិក។
មានកត្តារួមផ្សំផ្សេងទៀតដែលលោក Kevin Smith ថាអាចរុញមាសឲ្យឡើងខ្ពស់ដោយក្នុងនោះដែរលោកថាធនាគារកណ្ដាលអាមេរិកគ្មានឥទ្ធិពលក្នុងការទប់ទល់នៃការកើនឡើងអតិផរណាគឺជាកត្តាមួយដែលធ្វើឲ្យមាសមានទំនោរឡើងថ្លៃ។
ក្រៅពីនេះលោក បានលើកពីកត្តាធំៗចំនួន៣បន្ថែមទៀតដែលគាំទ្រការព្យាករណ៍របស់លោកថាមាសអាចនឹងឡើងដល់២ម៉ឺនដុល្លារក្នុងអោន ហើយកត្តាធំៗទាំង៣មានដូចខាងក្រោមនេះ។
១. ការផ្គត់ផ្គង់សាច់ប្រាក់ច្រើនធៀបនឹងមាសដែលមាន
ត្រង់នេះដែរលោកថាការផ្គត់ផ្គង់សាច់ប្រាក់លើពិភពលោកកើនឡើងប្រមាណ ៧% ក្នុងមួយឆ្នាំ (ក្នុងរយៈពេល ២២ ឆ្នាំចុងក្រោយ)។ ប្រសិនបើការផ្គត់ផ្គង់ប្រាក់បន្តកើនឡើងក្នុងអត្រានេះ ហើយមាសត្រូវបានគេយកមកប្រើប្រាស់ជាទ្រព្យខ្នងបង្អែក (De Facto Backing) នៃប្រព័ន្ធរូបិយវត្ថុសកលឡើងវិញ នោះតម្លៃមាសនឹងឈានដល់ ២០,០០០ ដុល្លារក្នុងមួយអោន ក្នុងរង្វង់ ៤ ឆ្នាំខាងមុខ។
២. មាសធៀបនឹងសន្ទស្សន៍ផ្សារហ៊ុនS&P 500 របស់អាមេរិក
ប្រសិនបើទីផ្សារហ៊ុនអាមេរិក (S&P 500) ធ្លាក់ចុះ ៥០% ហើយប្រាក់ដុល្លារបាត់បង់តម្លៃយ៉ាងខ្លាំង (ដូចធ្លាប់កើតឡើងក្នុងទសវត្សរ៍ឆ្នាំ 1930 និង 1970) សមាមាត្ររវាងមាស និង S&P 500 នឹងរុញឱ្យតម្លៃមាសឡើងដល់ ២០,០០០ ដុល្លារដូចគ្នា។
៣. តម្រូវការមាសពីធនាគារកណ្ដាល
ប្រសិនបើទីផ្សារហ៊ុនអាមេរិក (S&P 500) ធ្លាក់ចុះ ៥០% ហើយប្រាក់ដុល្លារបាត់បង់តម្លៃយ៉ាងខ្លាំង (ដូចធ្លាប់កើតឡើងក្នុងទសវត្សរ៍ឆ្នាំ 1930 និង 1970) សមាមាត្ររវាងមាស និង S&P 500 នឹងរុញឱ្យតម្លៃមាសឡើងដល់ ២០,០០០ ដុល្លារក្នុងមួយអោនដូចគ្នា។
គួរបញ្ជាក់ផងដែរថាការព្យាករណ៍ថាមាសអាចឡើងដល់២ម៉ឺដុល្លារក្នុងមួយអោនឬស្មើ២៤,០៩៦ដុល្លារក្នុង១តម្លឹងនេះគឺជាការព្យាករណ៍របស់លោក Kevin Smith តែប៉ុណ្ណោះ ដូច្នេះសម្រាប់ប្អូនវិនិយោគលើមាសសូមវិនិយោគដោយមានទំនួលខុសត្រូវព្រោះតម្លៃមាសតែងតែប្រែប្រួលឡើងចុះ៕


