តាមដានផង! ហាងឆេងមាសធ្លាក់ថ្លៃ ដល់ណាហើយខណៈ ធនាគារកណ្ដាលអាមេរិកដំឡើងការប្រាក់ដុល្លារជាលើកដំបូងតាំងពី២០២៣
Toeuy HongSEPTEMBER 16 2026606 views

នៅថ្ងៃទី១៧ខែកញ្ញានេះ ធនាគារកណ្ដាលរបស់អាមេរិកតាមរយៈលោក Kevin Warsh បានសម្រេចដំឡើងការប្រាក់ដុល្លារជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៣ដោយសម្រេចដំឡើងការប្រាក់ពី៣.៧៥%ដល់៤%។

 

ជាធម្មតាការដំឡើងការប្រាក់ដុល្លារតែងតែដាក់សម្ពាធឲ្យហាងឆេងមាសធ្លាក់ចុះ តែយ៉ាងណាមិញការសម្រេចដំឡើងការប្រាក់ដុល្លារមិនធ្វើឲ្យមាសហាងឆេងមាសប្រែប្រួលខ្លាំងឡើងពោលគឺមាសធ្លាក់ថ្លៃតិចតួចប៉ុណ្ណោះដោយធ្លាក់មកត្រឹម៤២៧១ដុល្លារក្នុងមួយអោន(ស្មើនឹង៥១៤៥ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥១៤ដុល្លារក្នុងមួយជី)

 

 ការដំឡើងការប្រាក់ដុល្លារតែងតែដាក់សម្ពាធលើមាសឲ្យដាំក្បាលចុះព្រោះមាសគឺជាទ្រព្យដែលមិនមែនផ្ដល់ចំណូលបង្កើតលំហូរសាច់ប្រាក់ពោលគឺមាសមិនអាចផ្ដល់ការប្រាក់និងភាគលាភឡើយ។ ដូច្នេះពេលឡើងប្រាក់ដុល្លារឡើងថ្លៃមាសធ្លាក់ចុះព្រោះអ្នកវិនិយោគលក់មាសមកវិនិយោគលុយដុល្លារព្រោះប្រាក់ដុល្លារបានការប្រាក់កាន់តែខ្ពស់។

 

បើទោះជាមាសមានធ្លាក់ថ្លៃបន្តិចពិតមែនតែធនាគារធំៗ៤របស់អាមេរិកនិងអឺរ៉ុបនៅតែសុទិដ្ឋិនិយមចំពោះមាសហើយព្យាការថានៅត្រឹមចុងឆ្នាំ២០២៦នេះតម្លៃហាងឆេងមាសឡើងដល់តម្លៃចន្លោះពី៥៥៤ដុល្លារទៅ៧២២ដុល្លារក្នុងមួយជី
 
ខាងក្រោមនេះគឺជាការព្យារកររបស់ធនាគារធំៗចំនួនរបស់អាមេរិកនិងអឺរ៉ុបទំនោរមាសហក់ឡើងនៅត្រឹមចុងឆ្នាំ២០២៦ទៅតាមការព្យាកររៀងៗខ្លួន។
 
១. ធនាគារ JP Morgan មាសអាចនឹងឡើងដល់៧២២៨ដុល្លារក្នុង១តម្លឹងឬស្មើនឹង៧២២ដុល្លារក្នុងមួយជី។
 
២. ធនាគារ Goldman Sachs មាសអាចឡើងដល់៥៩០៣ដុល្លារក្នុង១តម្លឹងឬស្មើនឹង៥៩០ដុល្លារក្នុងមួយជី។
 
៣. ធនាគារ HSBC ធនាគារ HSBC ថាមាសអាចឡើងដល់៥៧២២ដុល្លារក្នុង១តម្លឹងស្មើនឹង៥៧២ដុល្លារក្នុងមួយជី។
 
៤. ធនាគារ Deutsche Bank មាសអាចឡើងដល់៥៥៤២ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥៥៤ដុល្លារក្នុងមួយជី
  
ទាក់ទងនឹងហាងឆេងមាសអន្តរជាតិនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិដើម្បីរកចំណូលបន្ថែមអាចតាមដានផេក PP Link Securities ឬទាក់ទងទៅលេខទូរស័ព្ទ 023 866 622

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia