អាមេរិកដំឡើងប្រាក់មាសនៅតែឡើង! ធនាគារវិនិយោគធំបំផុតអាមេរិកថាមាសហក់ឡើងខ្ពស់បំផុតដល់តម្លៃនេះត្រឹមចុងឆ្នាំ២០២៧
Toeuy HongSEPTEMBER 20 20268 views

 កាលពីថ្ងៃទី១៦ខែកញ្ញានេះ ធនាគារកណ្ដាលអាមេរិក( Federal Reserve)បានដំឡើងការប្រាក់ដល់៤%ពិតមែន ប៉ុន្ដែការដំឡើងនេះមិនបានដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃនោះទេពោលគឺផ្ទុយទៅវិញមាសបានចាប់ផ្ដើមឡើងថ្លៃបន្តិច។

 

ជុំវិញហាងឆេងមាសនេះដែរ ធនាគារ Goldman Sachs ដែលជាធនាគារវិនិយោគដ៏ធំបំផុតរបស់អាមេរិកនៅតែរក្សាការព្យាករណ៍របស់ខ្លួនពីទំនោររហាងឆេងមាសនៅឆ្នាំ២០២៧ខាងមុខ ដោយលោកស្រី Lina Thomas ដែលជាអ្នកវិភាគរបស់ធនាគារ Goldman Sachs បានព្យាករថាមាសអាចឡើងដល់៥៤០០ដុល្លារក្នុងមួយអោន(ស្មើនឹង៦៥០៦ដុល្លារក្នុងមួយតម្លឹងឬ៦៥០ដុល្លារក្នុងមួយជី) នៅត្រឹមចុងឆ្នាំ២០២៧ខាងមុខនេះ។

 

លោកស្រីបានបង្ហើបថាកត្តាធំដែលធ្វើឲ្យមាសអាចឡើងថ្លៃនាពេលខាងមុខគឺដោយសារតែធនាគារកណ្ដាលធំៗនៃប្រទេសជាច្រើនបានបន្តប្រមូលទិញមាសស្តុកទុកដូច្នេះហើយធ្វើឲ្យតម្រូវការមាសនៅតែមានហើយមាសក៏កាន់តែឡើងថ្លៃផងដែរ។

 

គួរបញ្ជាក់ផងដែរថានៅអំឡុងឆ្នាំ២០២៦និង២០២៧ធនាគារធំៗជាច្រើននៅលើពិភពលោកបានព្យាករពីទំនោរឡើងឡើងថ្លៃ។ ជាក់ស្ដែងធនាគារធំផុតរបស់អាមេរិក JP Morgan បានព្យការថាមាសអាចឡើងដល់៧២២ដុល្លារក្នុងមួយជីនៅត្រឹមចុងឆ្នាំ២០២៦នេះ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia