នៅដើមឆ្នាំ២០២៦នេះយើងសង្កេតឃើញថា ហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃគួរឲ្យតក់សម្គាល់។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិឡើងដល់៤៦៣៨ដុល្លារក្នុងមួយអោន(ស្មើនឹង៥៥៧៣ដុល្លារក្នុងតម្លឹងឬ៥៥៨ដុល្លារក្នុងមួយជី។
បើយោងតាមការចុះផ្សាយរបស់វេបសាយKitco ដែលជាវេបសាយតាមដានហាងឆេងមាសបានចុះផ្សាយថាធនាគារធំរបស់អាមេរិ កCitiGroup បានព្យាករថា ហាងឆេងមាសនឹងឡើងដល់៥០០០ដុល្លារក្នុងមួយអោនដែលស្មើនឹង៦០២៤ដុល្លារក្នុងមួយតម្លឹងឬ៦០២ដុល្លារក្នុងមួយជីនៅត្រឹមខែមីនាឆ្នាំ២០២៦នេះ។
ធនាគារ Citi Bank ក៏បានរំលេចពីកត្តាដែលធ្វើឲ្យមាសអាចឡើងដល់៥០០០ដុល្លារក្នុងមួយអោននៅត្រីមាសទីមួយឆ្នាំ២០២៦នេះដោយកត្តារុញមាសឲ្យកាន់តែឡើងថ្លៃគឺហានិភ័យនៃភូមិសាស្រ្តនយោបាយដែលបន្តកើតមាន។
លើសពីនេះភាពមិនច្បាស់លាស់នៃឯករាជ្យរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក៏ជាកត្តារួមផ្សំដែលធ្វើឲ្យតម្លៃហាងឆេងមាសកាន់តែហក់ឡើងផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកត្រាំបានធ្វើការចោទប្រកាន់លោក Jerome Powell ទេសាភិបាលធនាគារកណ្ដាលអាមេរិក( Federal Reserve)
ដោយចាត់ឲ្យតុលាការយុត្តិធម៌អាមេរិកបើការស៊ើបអង្កេតពីបទឧក្រិដ្ឋជនទៅលើលោក Jerome Powell។
ចំណាត់ការរបស់លោកត្រាំទៅលើលោក Jerome Powell ធ្វើឲ្យមនុស្សមានការព្រួយបារម្ភថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកការបាត់បង់ភាពឯករាជ្យ។ ហើយកំណើននៃការព្រួយបារម្ភរបស់អ្នកវិនិយោគជាសកលមានការកើនដែលរុញឲ្យតម្លៃមាសកើនឡើង។
គួរបញ្ជាក់ផងដែរតាមការព្យាកររបស់Citigroup បានបង្ហើបផងដែរថាភាពតានតឹងនៃភូមិសាស្រ្តនយោបាយសកលនឹងបញ្ចប់បន្ទាប់ពីត្រីមាសទី១ដូច្នេះបន្ទាប់ពីត្រីមាសទី១មាសនឹងចាប់ផ្ដើមធ្លាក់ថ្លៃមកវិញ៕


