នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ គម្រោងសាងសាងដ៏ធំបំផុតនិងស្អាតប្រណិតមួយរបស់ខុនដូ ឌឹ ផ្លរ៉ា ស្វីត ត្រូវបានបិទបញ្ចប់ការសាងសង់ជាន់កំពូលរបស់ខុនដូដោយជោគជ័យ ក្រោយចំណាយពេលត្រឹមតែ ជាងពីរឆ្នាំប៉ុណ្ណោះ។ ពិធីបិទបញ្ចប់ការដ្ឋានសំណង់ជាន់កំពូលនេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសដោយលោកឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឌឹផ្លរ៉ា លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកខុនដូ ឌឹ ផ្លរ៉ា ស្វីត និង អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏ដូចជាអតិថិជនរបស់ខុនដូ ឌឹ ផ្លរ៉ាស្វីត ផងដែរ ។
គម្រោងខុនដូមានកម្ពស់រហូតដល់ ៣៨ជាន់នេះ ត្រូវបានរះឡើងក្នុងទីតាំងសមស្របបំផុតចំកណ្ដាលទីក្រុងភ្នំពេញដែលផ្ដើមសាងសង់តាំងពីពាក់កណ្ដាលឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់ការសាងសង់ជាន់កំពូលនៅឆ្នាំ២០២២នេះ ។ ខុនដូ ឌឹ ផ្លរ៉ា ស្វីត ជាខុនដូលំដាប់ផ្កាយ៥ រចនាឡើងដោយស្ថាបត្យកម្មបែបសម័យទំនើប ហ៊ុមព័ទ្ធដោយផ្ទាំងកញ្ចក់ផ្ដុំចូលគ្នាដើម្បីផ្ដល់នូវពន្លឺថ្ងៃចាំងជះចូលបានគ្រប់ជាន់នៃអាគារទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារខុនដូនេះ នៅចំកណ្ដាលទីក្រុងដែលបានផ្ដល់នូវផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនៃទេសភាពទន្លេនិងទីក្រុងគ្រប់ជ្រុងនៃអាគារ។
ខុនដូ ឌឹ ផ្លរ៉ា ស្វីត ទីតាំងស្ថិតនៅផ្លូវ៧១ កែងផ្លូវ៣៩២ សង្កាត់បឹងកេងកង១ នៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត អាគារនេះក៏បានបំពាក់មកជាមួយនូវកន្លែងបំបាត់ស្ត្រេសទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយមានអាងហែលទឹក ស្កាយបារ និងកន្លែងហាត់ប្រាណដ៏ទំនើបផងដែរ។ ប្រសិនបើលោកអ្នកនាង ចង់ក្លាយជាម្ចាស់ខុនដូ ក្នុងក្តីស្រមៃ លោកអ្នកនាងនឹងទទួលបាននូវការបញ្ចុះតម្លៃ ៩ % ផ្តល់ជូនកញ្ចប់ផ្ទះឆ្លាតវៃហៅថា 𝐒𝐦𝐚𝐫𝐭 𝐇𝐨𝐦𝐞 និង ផ្ដល់ជូននូវគ្រឿងសង្ហារិមរួចជាស្រេច ហើយអាចបង់ប្រចាំខែចាប់ពី ១ពាន់ដុល្លារតែប៉ុណ្ណោះ។
ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស សូមទំនាក់ទំនងទៅទីភ្នាក់ងារលក់៖ ០៩២ ៨៨៨ ០០០ ០៩៦ ៨៨៨ ០០០០ និងតាមរយៈតេឡេក្រាម៖ ១. គឹមអៀង ៖ https://t.me/Yin_Kimeang ២. សុធាវី ៖ https://t.me/sortheavy_kim ៣. សុគន្ធទីនីតា ៖ https://t.me/Kim_sokuntinita ទីតាំងគម្រោង៖ Google Map: http://bit.ly/2YCzKk7 ៕