ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ឌឹ ផ្លរ៉ា និងក្រុមហ៊ុន Accor នៅសណ្ឋាគារ 𝗦𝗢𝗙𝗜𝗧𝗘𝗟 𝗣𝗛𝗡𝗢𝗠 𝗣𝗘𝗡𝗛
Cheng LykaNOVEMBER 2 2022

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ឌឹ ផ្លរ៉ា បានប្រារព្វពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក Accor នៅសណ្ឋាគារ Sofitel Phnom Penh ដើម្បីនាំយកនូវយីហោសណ្ឋាគារ Mercure Phnom Penh Beung Keng Kong 1 មកកាន់ប្រទេសកម្ពុជា។

B S2

ក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ ត្រូវបានអញ្ជើញជាអធិបតីដោយ លោកឧកញ៉ា លឹម ចាំងស៊្រុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌឹ ផ្លរ៉ា និងលោកឧកញ៉ា លឹម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឹ ផ្លរ៉ា ព្រមទាំងតំណាងក្រុមហ៊ុន Accor លោក Andrew Langdon ប្រធានផ្នែកអភិវឌ្ឍន៍ក្រុមហ៊ុន Accor និងលោក Ianic Menard នាយកប្រតិបត្តិរងប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។

B S1

លោកឧកញ៉ា លឹម កុកឡុង បានថ្លែងក្នុងឱកាសនោះថា លោកពិតជាត្រេកអរខ្លាំងណាស់ដែលបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនលំដាប់ពិភពលោកដូចជាក្រុមហ៊ុន Accor នេះ ។ លោកបន្តថា​ អស់រយៈពេល៧ឆ្នាំហើយនៃការបង្កើតឡើងរបស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ទន្ទឹមជាមួយគ្នានេះ គិតរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ឌឹ ផ្លរ៉ា មានបុត្រសម្ព័ន្ធដែលជាដៃគូប្រតិបត្តិការចំនួន៥ រួមមាន៖ បុរី ឌឹ ផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស្វែរ, ផ្សារទំនើប The Almond Supermarket និង Mercure Phnom Penh beung Keng Kong 1 ។

B S8

លោកឧកញ៉ា លឹម កុកឡុង បញ្ជាក់ថា មូលហេតុធំពីរដែលជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើងគឺ ទី១.ក្រុមហ៊ុន Accor ជាក្រុមហ៊ុនផ្ដោតខ្លាំងលើវិស័យបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដែលជាយីហោល្បីល្បាញត្រូវបានទទួលស្គាល់ជាសាធារណៈ។ ទី២.ការនាំយកនូវសណ្ឋាគារ Mercure Phnom Penh Beung Keng Kong 1 គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិ​ និងវិស័យបដិសណ្ឋារកិច្ចខ្នាតពិភពលោកផងដែរ ស្របពេល ព្រលានយន្តហោះថ្មីនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ។

B S5

លោក Andrew Langdon ប្រធានផ្នែកអភិវឌ្ឍន៍ក្រុមហ៊ុន Accor មានទស្សនៈសុទិដ្ឋិនិយមថា ថ្ងៃចុះកិច្ចព្រមព្រៀងនេះ គឺប្រៀបដូចជាថ្ងៃអាពាហ៍ពិពាហ៍នៃក្រុមហ៊ុនទាំងពីរអញ្ចឹង។ លោកបន្ថែមថា លោកពិតជាសប្បាយចិត្តជាពន់ពេកដែលបានក្លាយជាដៃគូយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនលំដាប់ផ្កាយ៥នៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទិសដៅដ៏សំខាន់របស់ក្រុមហ៊ុន Accor ដោយហេតុថា​ កំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងវិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។  

B S4

ជាមួយគ្នានេះ លោក Ianic Menard នាយកប្រតិបត្តិរងប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុន Accor គឺជាចង្កោមក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខមួយនៅលើពិភពលោក ដែលមានសរុបរហូតដល់ ៥,៣០០ សណ្ឋាគារក្នុង១១០ប្រទេសលើពិភពលោក។ លោកបន្ថែមថា ក្នុងទ្វីបអាស៊ី Accor គឺជាក្រុមហ៊ុនអន្តរជាតិធំជាងគេដែលមានសណ្ឋាគារសរុបរហូតដល់ ៣៧០ លើផ្លាកយីហោចំនួន១៩ ក្នុង១២ប្រទេស។

B S3

គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Mercure Phnom Penh Beung Keng Kong 1 មានទីតាំងស្ថិតលើផ្លូវ៧១ សង្កាត់បឹងកេងកង១ ជាប់គ្នាជាមួយខុនដូ ឌឹ ផ្លរ៉ា ស្វីត ចាំកណ្ដាលរាជធានីភ្នំពេញ។ ប្រសិនបើលោកអ្នកនាង ត្រូវការសេវាកម្មបដិសណ្ឋារកិច្ចខ្នាតពិភពលោកនេះ សូមតាមដានផេកផ្លូវការរបស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដោយផ្ទាល់ ឬទំនាក់ទំនងទៅកាន់លេខ 𝟬𝟵𝟮 𝟴𝟴𝟴 𝟬𝟬𝟬 | 𝟬𝟵𝟲 𝟴𝟴𝟴 𝟬𝟬𝟬𝟬៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia