បុរី ឌឹ ផ្លរ៉ា បើកសម្ពោធផ្ទះវីឡាភ្លោះម៉ូតថ្មី សេនតូ វីឡា ជាផ្លូវការ
Bunthoeun KoemMARCH 20 2026

ភ្នំពេញ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦៖​ បុរី ឌឹ ផ្លរ៉ា មានកិត្តិយសជូនដំណឹងដល់សាធារណជនអំពីការបើកសម្ពោធផ្ទះវីឡាមូ៉តថ្មី សេនតូវីឡា ដែលផ្ទះម៉ូតថ្មី នៃ គម្រោង The Sentosa ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីការពង្រីកចក្ខុវិស័យរបស់បុរី ឌឹ ផ្លរ៉ា ក្នុងការផ្តល់ជូនលំនៅឋានទំនើប និងមានគុណភាពខ្ពស់ នៅភាគខាងជើងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតេយ្យភាពរបស់លោក លឹម កុកឈុន អគ្គនាយកបុរី ឌឹ ផ្លរ៉ា  និងមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងអតិថិជនជាច្រើន។

 

Photo 2026 03 20 13 49 49

 

បុរី ឌឹ ផ្លរ៉ា អភិវឌ្ឍលើផ្ទៃដីសរុបប្រមាណ ២០០ ហិកតា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានធំបំផុតមួយតាមបណ្តោយផ្លូវជាតិលេខ 6A។ ដោយផ្អែកលើបទពិសោធន៍ជាង ១០ ឆ្នាំ ក្រុមហ៊ុនបានបង្កើតឈ្មោះល្បីល្បាញក្នុងវិស័យអចលនទ្រព្យកម្ពុជា តាមរយៈការផ្តល់ជូនលំនៅឋានដែលរួមបញ្ចូលរចនាបថស្ថាបត្យកម្មទំនើប និងបរិយាកាសធម្មជាតិ។ គម្រោងសរុបរួមមាន The Flora, The Verbena និង The Sentosa  ។ ក្នុងនោះ គម្រោង The Sentosa គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ ហិកតា និងផ្តល់ជូនស្តង់ដារថ្មីនៃការរស់នៅតាមរយៈវីឡា Sento

 

Photo 2026 03 20 13 49 21

 

គម្រោង THE SENTOSA មានផ្ទះ ៣ ប្រភេទគឺ Twin A , Twin B និង វីឡា​ ។វីឡាភ្លោះទាំងអស់ ផ្នែកខាងក្នុងត្រូវបានរចនាដោយមានភាពប្រណិត រួមមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៥ ដែលសមស្របសម្រាប់គ្រួសារធំ និងការវិនិយោគនាថ្ងៃអនាគត។

 

បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំជាសហគមន៍លំនៅឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមានសេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារពពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លិបហាត់ប្រាណ។ ផ្លូវក្នុងគម្រោងមានទំហំទូលាយ បង្កើតបរិយាកាសរស់នៅប្រកបដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតល្អប្រសើរ។

 

Photo 2026 03 20 13 49 58

 

ក្នុងឱកាសអបអរសាទរពិធីសម្ពោធនេះ គម្រោង វីឡាភ្លោះ Sento នេះបុរី ឌឹ ផ្លរ៉ាបាន ផ្តល់ជូនអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជន ដោយអាចកក់ផ្ទះដោយមិនចាំបាច់មានប្រាក់កក់ និងអាចបង់រំលស់ដោយឥតការប្រាក់រយៈពេលរហូតដល់ ៣៦ ខែ ដោយបង់ប្រាក់ប្រចាំខែចាប់ពីត្រឹមតែ ៤៩៩ ដុល្លារប៉ុណ្ណោះ។ បន្ថែមពីនេះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដុំមាស និងចូលរួមចាប់ឆ្នោតឈ្នះរថយន្ត BYD សេរីថ្មីចំនួន ៣ គ្រឿងផងដែរ។ កម្មវិធីនេះមានសុពលភាព ចុង ឆ្នាំ ២០២៦ ប៉ុណ្ណោះ។

 

Photo 2026 03 20 13 48 56

 

បុរី ឌឹ ផ្លរ៉ា សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសដ៏សំខាន់នេះ។

 

Photo 2026 03 20 13 49 05 (2)

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010/087 366 886 ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់នៅលើផ្លូវជាតិលេខ 6A

 

អំពី The Flora Group
The Flora Group ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការបង្កើតសហគមន៍លំនៅឋានប្រណិត ផ្ទះអាជីវកម្ម និងគម្រោងស្នាក់នៅតម្លៃសមរម្យ។ ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពខ្ពស់ និងរួមចំណែកអភិវឌ្ឍសង្គម ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។

 

Photo 2026 03 20 13 49 41

Photo 2026 03 20 13 49 12

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia