សន្តិភាព ជីវិតប្រជាជន និងការអភិវឌ្ឍជាតិខ្ពស់ជាងការឈ្នះចាញ់ដោយសង្រ្គាម៖ តាមរយៈសៀវភៅ "The Father Who Shielded and Never Left" បានបង្ហាញអន្តរជាតិយ៉ាងច្បាស់ពីមេដឹកនាំកម្ពុជា ក្នុងកិច្ចការពារជីវិតពលរដ្ឋ និងបូរណភាពទឹកដីពីមហន្តរាយនៃសង្គ្រាម។
Sreymom ChaAPRIL 22 2026

ក្នុងខណៈដែលជម្លោះប្រដាប់អាវុធ និងការបែកបាក់កំពុងក្លាយជាវិបត្តិសកលដ៏គួរឱ្យព្រួយបារម្ភ យុទ្ធសាស្ត្រនយោបាយរបស់កម្ពុជា បែរក្លាយជា «ពន្លឺនៃក្ដីសង្ឃឹម» ដែលអន្តរជាតិបានចុះផ្សាយ និងស្វែងយល់។ ថ្មីៗនេះ បណ្ដាញសារព័ត៌មានល្បីៗនៅបរទេសជាច្រើនបានចុះផ្សាយ ដោយបានលើកសរសើរថា យុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន គឺជារូបមន្តសន្តិភាព ដ៏សំខាន់ ដែលពិភពលោកគួរយកទៅអនុវត្តដើម្បីបញ្ចប់សង្គ្រាម។

Photo 2026 04 22 13 12 18

 

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ សៀវភៅ "The Father Who Shielded and Never Left" ដែលនិពន្ធដោយលោកស្រី Fari បានលាតត្រដាងពីភាពប៉ិនប្រសប់នៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ដែលអាចរំលាយរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម និងបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការប្រើប្រាស់អាវុធ។ អន្តរជាតិបានវិភាគថា នេះមិនមែនត្រឹមតែជាកិច្ចព្រមព្រៀងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្រើប្រាស់ «មេត្តាធម៌ និងការជឿទុកចិត្ត» ដើម្បីប្តូរយកសន្តិភាព ដែលជាមេរៀនដឹកនាំកម្រិតខ្ពស់ដែលពិភពលោកកំពុងតែសិក្សា និងស្វែងយល់។

 

ការដែលអន្តរជាតិងាកមកកោតសរសើរយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» តាមរយៈសៀវភៅ "The Father" គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាបានជោគជ័យក្នុងការនាំយក "អំណាចទន់" (Soft Power) ទៅកាន់ឆាកអន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរមានមោទនភាពជាខ្លាំង ដែលឃើញមរតកដឹកនាំរបស់មេដឹកនាំខ្លួន ត្រូវបានពិភពលោកឱ្យតម្លៃជា «មេរៀនដឹកនាំគំរូសកល» ដែលអាចជួយសង្គ្រោះមនុស្សជាតិពីភ្លើងសង្គ្រាម។

 

ជោគជ័យលើឆាកអន្តរជាតិនេះ គឺជាមោទនភាពជាតិដ៏ធំធេងដែលបង្ហាញថា «សន្តិភាពកម្ពុជា គឺជាមេរៀនសម្រាប់ពិភពលោក»។ សៀវភៅ "The Father Who Shielded and Never Left" បានក្លាយជាសារដាស់តឿនថា ការដឹកនាំដែលប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តមិនបោះបង់ គឺជាសោរដ៏សំខាន់បំផុតក្នុងការកសាងប្រជាជាតិមួយឱ្យរុងរឿងជានិរន្តរ៍៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia