មានលុយVS មានទ្រព្យ! ស្វែងយល់ពាក្យ២នេះឲ្យច្បាស់ បើចង់រស់នៅមានលុយហូរហៀរជារៀងរហូត
Toeuy HongOCTOBER 30 202493 views

តាមពិតទៅពាក្យ” មានលុយ( Being rich)និងពាក្យមានទ្រព្យ( Being wealthy) គឺមានភាពខុសគ្នា។ ដូច្នេះអ្នកគួរស្វែងយល់ពាក្យទាំង២នេះឲ្យបានច្បាស់ដើម្បីរៀបចំផែនការហិរញ្ញវត្ថុឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ រស់នៅមិនរងសម្ពាធនៃលុយកាក់។

 

ពាក្យ” មានលុយ”( Being rich) អាចសំដៅដល់មនុស្សដែលមានលុយ មានឡាន មានផ្ទះដែលអ្នកដទៃមើលទៅគឺគាត់ជាអ្នកមានម្នាក់។ យ៉ាងណាមិញការមានលុយនិងរបស់ប្រើប្រាស់ផ្ទាល់ខ្លួននេះគឺអាចត្រឹមតែរក្សាជីវភាពពួកគាត់ឲ្យមើលទៅធូរធារត្រឹមរយៈពេលខ្លីណាមួយប៉ុណ្ណោះ។

 

ឧទាហរណ៍បើអ្នកត្រូវឆ្នោត១លានដុល្លារ អ្នកនឹងក្លាយជាអ្នកមានហើយអាចទិញផ្ទះ ទិញឡាននិងសម្ភារនិយមផ្សេងៗ។ យ៉ាងណាមិញលុយ១លានដុល្លារនេះនឹងអស់ទៅវិញយ៉ាងឆាប់រហ័ស បើអ្នកចាយមិនមានប្រសិទ្ធភាពនិងមិនចេះប្រើលុយដើម្បីបង្កើតលុយបន្តទៀត។ ហើយអ្នកនឹងធ្លាក់ខ្លួនក្លាយជាមនុស្សគ្មានលុយវិញ។

 

ចំពោះពាក្យ” មានទ្រព្យ”( Being wealthy) គឺសំដៅដល់បុគ្គលដែលចូលចិត្តប្រមូលទ្រព្យសម្បត្តិ ឬទិញទ្រព្យដែលវាអាចកើនតម្លៃនាពេលអនាគត ឬមានទ្រព្យដែលអាចបង្កើតចំណូលប្រចាំខែឬប្រចាំឆ្នាំ។ យើងអាចនិយាយបានថាអ្នកមានទ្រព្យគឺជាមនុស្សដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។

 

ឧទាហរណ៍បើអ្នកវិនិយោគសន្សំទ្រព្យ ដូចជាមានអចលនទ្រព្យជាផ្ទះឬដីដែលអាចដាក់ជួលបង្កើតចំណូលប្រចាំខែឬឆ្នាំនោះមានន័យថាអ្នកជាមនុស្សមានទ្រព្យហើយទ្រព្យនេះគឺវាជួយអ្នកឲ្យមានស្ថិរភាពលុយកាក់ព្រោះវាបង្កើតប្រភពចំណូលរយៈពេលវែងអាចតជំនាន់ទៀតក៏ថាបាន។

 

សរុបមករវាងមានលុយនិងមានទ្រព្យ អ្នកគួរជ្រើសរើសការមានទ្រព្យព្រោះវាជួយឲ្យអ្នកប្រភពចំណូលរយៈពេលវែងដែលជួយចិញ្ចឹមអ្នកកុំឲ្យជួបបញ្ហាលុយកាក់ហើយអ្នករស់នៅមិនព្រួយរឿងលុយកាក់។ ដើម្បីក្លាយជាមនុស្សមានទ្រព្យអ្នកត្រូវតែមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia