យន្តហោះចម្បាំង The F-16 Fighting Falcon ដែលយើងតែងហៅថាកាត់ថាF 16 គឺជាយន្តចម្បាំងដ៏ល្បីរបស់សហរដ្ឋអាមេរិកដែលបានប្រមូលក្នុងសង្រ្គាមអាកាសយ៉ាងសកម្ម ហើយត្រូវបានប្រទេសជាច្រើននៅលើពិពលោកសុំទិញដើម្បីប្រើប្រាស់ក្នុងសង្រ្គាមដែនអាកាស។
តម្លៃយន្តហោះចម្បាំង F 16ក្នុងមួយគ្រឿងៗគឺមានតម្លៃរាប់សិនលានដុល្លារ។ ខាងក្រោមនេះគឺជាតម្លៃយន្តហោះចម្បាំងF 16 ទៅតាមម៉ូឌែលនិងជំនាន់នៅនីមួយៗ
១. F-16A/B មានតម្លៃចន្លោះពី១៨លានដុល្លារទៅ២៥លានដុល្លារ ជាម៉ដែលជំនាន់ដំបូងពីទសវត្ស១៩៨០ដល់ទសវត្សឆ្នាំ១៩៩០
២. F-16C/D មានតម្លៃចន្លោះពី៣០លានដុល្លារទៅ៤០លានដុល្លារ ជាម៉ូដែលជំនាន់កណ្ដាល
៣. F-16V មានតម្លៃចន្លោះពី៥០លានដុល្លារទៅ៧០លានដុល្លារ ជាម៉ូដែលជំនាន់ចុងក្រោយដែលមានបំពាក់ប្រព័ន្ធរ៉ាដារ
៤. F-16 Block មានតម្លៃចន្លោះពី៦០លានដុល្លារទៅ៧៥លានដុល្លារ ជាជំនាន់ចុងក្រោយបំផុត
គួរបញ្ជាក់ផងដែរថាយន្តហោះចម្បាំងគឺត្រូវរចនានិងផលិតឡើងសម្រាប់ប្រើប្រាស់ក្នុងចម្បាំងពេលថ្ងៃ ហើយវាត្រូវបានគេផលិតចំនួន៤៦០០គ្រឿងចាប់តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ៕


