កុំចេះតែរើស! ចង់រកស៊ីចូលហ៊ុនគ្នា ស្ថាបនិក The Coffee House ប្រាប់ថាត្រូវមើលលើចំណុច ៣ នេះសិន
Sambat SokhlangMARCH 5 20241.1 K views

ការរើសដៃគូរកស៊ីជារឿងសំខាន់ណាស់ បើរើសត្រូវស្មើនឹងជោគជ័យ ៥០ភាគរយ ប៉ុន្តែបើរើសខុសវិញ ខាតពេល ខាតលុយ ពេលខ្លះឈានដល់បាត់បង់មិត្តភាពថែមទៀត។ ហេតុនេះហើយទើប ហ៊ុន សុវណ្ណដា ស្ថាបនិក The Coffee House បានបង្ហើបថា មុនរើសដៃគូយកមករកស៊ី ត្រូវមើលពីចំណុចសំខាន់៣ នេះសិន ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ ៖

 

C

១.ដៃគូចិត្តតែមួយ

បើតាមការលើកឡើងរបស់លោក ហ៊ុន សុវណ្ណដា បានឱ្យដឹងថា ការរើសដៃគូរកស៊ីពិតជាសំខាន់ណាស់ មិនមែនមានទុនសុទ្ធតែអាចចាប់ដៃគ្នារកស៊ីបាននោះទេ អ្វីដែលសំខាន់ត្រូវមើលថាតើដៃគូយើងមានចក្ខុវិស័យរកស៊ី ចង់រីកចម្រើនដូចយើងឬទេ ឬក៏គ្រាន់តែដាក់ទុនដើម្បីតែបានភាគលាភ។ត្រង់ចំណុចនេះអ្នកចូលហ៊ុនត្រូវមើលដៃគូថាជាមនុស្សមានចិត្តអំណត់ក្នុងការរកស៊ី ហើយចង់រីកចម្រើន និងចេះប្រឹងប្រែករកគំនិតថ្មីៗក្នុងការរកស៊ី មិនមែនរើសយកមនុស្សដែលមានតែដើមទុនតែមួយមុខបានទេ។

 

Teamwork E1552395281562

 

២.សមត្ថភាពការងារដូចគ្នា

ក្រៅពីមើលទៅលើចិត្តគំនិតដូចគ្នាហើយនោះអ្វីដែលជាចំណុចសំខាន់បន្ថែមទៀតគឺមើលទៅលើសមត្ថភាពនៃការធ្វើការថាដៃគូដែលយើងជ្រើសរើសរកស៊ីជាមួយមានសមត្ថភាពអ្វីមួយដែលអាចជួយជម្រុញឱ្យការរកស៊ីយើងរីកចម្រើនឬទេ ហើយតើគាត់មានសមត្ថភាពធ្វើការដូចយើងឬអត់ ប្រសិនបើគាត់គ្រាន់តែជាសមាជិកចូលហ៊ុនដែលមានការប្រចាំគ្នា សម្លឹងមើលឃើញតែផលប្រយោជន៍ និងមិនសូវបំពេញតួនាទីទេ​ គួរតែពិចារណាឱ្យបានលម្អិតមុនធ្វើការជ្រើសរើសចូលហ៊ុន។

 

Delivery URL   Better up   Importance of Teamwork [article] 3

 

៣.កុងត្រាជាមួយគ្នា

ត្រង់ចំណុចនេះលោក សុវណ្ណដាបានបញ្ជាក់ថា ចំណុចដែលសំខាន់បំផុតនៅការរកស៊ីចូលហ៊ុនគ្នាគឺការចុះកុងត្រា ព្រោះការចុះកុងត្រានេះអាចជួយជាផលប្រយោជន៍ជាច្រើនសម្រាប់អ្នករកស៊ី ដោយវាមានជាលក្ខខណ្ឌ របៀបធ្វើការ តួនាទី ភាគលាភដែលនឹងទទួលបានផ្សេងៗ។លោកបានបន្ថែមថា ក្រៅពីការចុះកិច្ចសន្យាកុងត្រាក៏ជាអ្នកដែលចងជើងចំពោះអ្នកដែលល្មើសនឹងគោលការណ៍រកស៊ីជាមួយគ្នាដែរ ហេតុនេះជាយោបល់លោកគិតថាអ្នករកស៊ីចូលហ៊ុនគ្នាគួរតែមានកុងត្រាទើបជាការល្អ។

2712023 Joint Venture Agreements in Usa

 

គួរបញ្ជាក់ផងដែរថា ក្រៅពីចំណុចគោលសំខាន់ៗនៅខាងលើ ចំណុចបន្ថែមដែលអ្នករកស៊ីគួរតែមាននោះគឺការតាំងចិត្តនៅកណ្តាលមិនមានភាពច្រណែន និងមើលបំណាំគ្នារបស់ដៃគូឡើយ ផ្ទុយទៅវិញអ្នកចូលហ៊ុនទាំងអស់គួរតែព្យាយាមជួយគ្នាស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការរកស៊ីរីកចម្រើនទៅមុខទើបជាការប្រសើរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia