នេះជាទស្សនវិជ្ជាមាសបុរាណចិន ដែលប្រធានាធិបតីស៊ី ជីនពីង ចូលចិត្តប្រើ សម្រាប់ការដឹកនាំ
Ping Chou EngAPRIL 17 2025472 views

ប្រភពពីសារព័ត៌មានចិន CGTN  បានឱ្យដឹងថា "The Classic Quotes by Xi Jinping" គឺជាកម្មវិធីទូរទស្សន៍ពហុភាសាផលិតដោយ China Media Group (CMG) សម្រាប់ដកស្រង់ទស្សនវិជ្ជាពីសៀវភៅបុរាណចិន ដែលនិយមប្រើប្រាស់ដោយប្រធានាធិបតីចិន Xi Jinping (ស៊ី ជីងពីង) នៅក្នុងសុន្ទរកថានិងអត្ថបទនានារបស់លោក។

 

1d1fa2bae5a245df91c11dfbff7ebcb4

 

យ៉ាងណាមិញស្របពេលជាមួយនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ទស្សនវិជ្ជាមាសបុរាណចិនសម្រាប់ដឹកនាំអភិបាលកិច្ចប្រទេសចិន របស់លោកប្រធានាធិបតី ត្រូវបានប្រែសម្រួលដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជាជាខេមរភាសា ចំនួន៣ភាគដំបូង លើការបកស្រាយទស្សនវិជ្ជាដូចខាងក្រោមនេះ៖

 

. «រសជាតិសម្លឆ្ងាញ់អាស្រ័យលើគ្រឿងទេសខុសៗគ្នាលាយបញ្ចូលគ្នា»ភាពចម្រុះគ្នានៃអរិយធម៌មនុស្សជាតិ​ ជាលក្ខណៈពិសេស ជាមូលដ្ឋានរបស់ពិភពលោកហើយក៏ជាប្រភពនៃការវិវឌ្ឍរបស់មនុស្សជាតិផងដែរ ពិភពលោកមានប្រទេសនិងតំបន់ជាង២០០ មាន២៥០០ជនជាតិ និងសាសនាច្រើនបែបយ៉ាង ប្រវត្តិសាស្រ្តនិងស្ថានភាពប្រទេសមិនដូចគ្នា ជនជាតិនិងទំនៀមទម្លាប់ផ្សេងគ្នា បានបង្កើតជាអរិយធម៌ខុសៗគ្នា ដែលនេះបានធ្វើឱ្យពិភពលោកកាន់តែមានភាពសម្បូរបែប។

 

. «គន្លឹះនៃការធ្វើអភិបាលកិច្ចជាតិ គឹចាប់ផ្តើមពីការបង្កើនប្រាក់ចំណូលប្រជាជន»ប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជានជាសំខាន់ ដើរតាមមាគ៌ាវិបុលភាពរួមគ្នាដោយម៉ឺងម៉ាត់មិនងាករេ គន្លឹះអភិបាលកិច្ចជាតិ គឺចាប់ចាប់ផ្តើមពីការបង្កើនប្រាក់ចំណូលប្រជាជន យើងប្រកាន់ខ្ជាប់ជំហរបស់ប្រជាជន ផ្តោតលើការលុបបំបាត់ភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជន ការសម្រេចវិបុលភាពរួមជាសំណូមពរជាមូលដ្ឋាននៃសង្គមនិយម​ ជាការបង្ហាញដ៏សំខាន់នៃកម្មវត្ថុរបស់បក្សកុម្មុយនីស្តចិនដែលបម្រើប្រជាជនដោយអស់ពីចិត្ត ជាទំនួលខុសត្រូវដ៏សំខាន់របស់បក្សនិងរដ្ឋាភិបាល។

 

. «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»បរិស្ថានជាជីវភាពរបស់ប្រជាជន ភ្នំបៃតងគឺភាពស្រស់ស្អាត​ មេឃខៀវក៏ជាសុភមង្គលដែរ អភិវឌ្ឍសេដ្ឋកិច្ចដើម្បីជីវភាពប្រជាជន ការពារបរិស្ថានអេកូឡូស៊ីក៏ដើម្បីជីវភាពប្រជាជនដែរ។

 

សូមជម្រាបថាតាមរយៈ CGTN បានបញ្ជាក់ថាកម្មវិធីថា "The Classic Quotes by Xi Jinping" មានគោលបំណងបង្ហាញពីមូលដ្ឋានគ្រឹះវប្បធម៌នៃទំនើបភាវូបនីយកម្មរបស់ចិន ធ្វើឱ្យវប្បធម៌ ប្រាជ្ញា និងស្មារតីរបស់ចិន បានទាក់ទងជាមួយទស្សនិកជនទូទាំងពិភពលោក៕

 

 

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia