សៀវភៅផ្លាស់ប្ដូរជីវិត! ស្រ្តីមេម៉ាយវ័យ៣៨ឆ្នាំចំណូល១ម៉ឺន$មិនបាច់ធ្វើការ ប្រាប់ពីសៀវភៅ៣ក្បាលធ្វើឲ្យខ្លួនក្លាយជាអ្នកមាន
Toeuy Hong•OCTOBER 29 2026•12 views

 លោកស្រី Rachel Jimenez គឺជាស្រ្តីមេម៉ាកូន២មានវ័យ៣៨ឆ្នាំដែលបានបោះបង់ការងារពេញម៉ោងហើយមកលក់ផលិតឌីជីថលនៅលើផ្សារអនឡាញ Etsy ថែមទាំងអាចកសាងប្រភពចំណូលអកម្មចំនួន១ម៉ឺនដុល្លារក្នុងមួយខែរហូតដល់ធូរធារមានបាន។

 

លោកស្រីលើកឡើងពីសៀវភៅចំនួន៣ក្បាលដែលបានផ្លាស់ប្ដូរផ្នត់គំនិតអំពីលុយកាក់ដែលធ្វើឲ្យលោកស្រីអាចកសាងទ្រព្យរហូតមានចំនួនអកម្ម មានបាននិងសេរីភាពហិរញ្ញវត្ថុ ហើយសៀវភៅដែលផ្លាស់ប្ដូរលោកស្រីមានដូចខាងក្រោមនេះ។

 

១. Change Your Questions, Change Your Life

សៀវភៅ Change Your Questions, Change Your Life និពន្ធដោយ Marilee Adams ជាសៀវភៅដែលជួយផ្លាស់ប្ដូរផ្នត់គំនិត។ លោកស្រីJimenez ថាពេលជួបបញ្ហាជាជាងបន្ទោសខ្លួនឯងលោកស្រីសួរខ្លួនឯងថា” តើខ្ញុំអាចរៀនបានអ្វីខ្លះ?”។ 

 

២. The Simple Path to Wealth

សៀវភៅ The Simple Path to Wealth និពន្ធដោយ JL Collins គឺនិយាយពីលុយកាក់និងវិនិយោគ។ គោលការណ៍ដែលសៀវភៅនេះបានបង្រៀនអ្នកអានគឺ” ចាយឲ្យតិចជាងចំណូល ហើយវិនិយោគលុយដែលនៅសល់និងចៀសវាងពីបំណុលអាក្រកាក់”។

 

៣. Designing Your Life: How to Build a Well-Lived, Joyful Life

សៀវភៅ Designing Your Life: How to Build a Well-Lived, Joyful Life ត្រូវបាននិពន្ធដោយ Bill Burnett និងDave Evans។  សៀវភៅនេះឲ្យយើងរៀបចំផែនការជីវិតជាមួយនឹងគោលដៅជាក់លាក់ដែលធ្វើឲ្យជីវិតយើងអាចផ្លាស់ប្ដូររីកចម្រើន៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia