ពលរដ្ឋខ្មែរយើងតាំងពីដើមគឺចូលចិត្តទិញមាសទុកព្រោះការទិញមាសគឺជាក្បួនសន្សំទ្រព្យរបស់ពួកគាត់។ បច្ចុប្បន្នមានប្រជាជនទាំងក្មេងទាំងចាស់ក៏នៅតែទិញមាសដោយពួកគាត់ទិញសន្សំតាមលទ្ធភាព។ ទាក់ទងនឹងការសន្សំមាសនេះដែរ ខាងក្រោមនេះគឺជាគុណសម្បត្តិនៃការសន្សំជាមួយមាសដែលអ្នកគួរដឹង។
១. មាសអាចប្រឆាំងនឹងអតិផរណា៖ មាសគឺអាចរក្សាតម្លៃបានល្អទៅតាមរយៈពេលដែលខុសពីលុយដែលតម្លៃរបស់វាកាន់តែបាត់បង់នៅពេលដែលអតិផរណាកើនឡើងខ្លាំង។ ឧទាហរណ៍បើអ្នកដាក់សន្សំនៅធានាគារបានការប្រាក់៤%ក្នុងមួយឆ្នាំ តែអត្រាអតិផរណា៦%ក្នុងមួយឆ្នាំមានន័យថាអ្នកខាតលុយ២%ហើយ។
២. មាសជាទ្រព្យសុវត្ថិភាព៖ មិនថាមានវិបត្តិសេដ្ឋកិច្ច ផ្សារហ៊ុនដាំក្បាលចេះ ឬអស្ថិរភាពភូមិសាស្រ្តនោះទេ មាសអាចរក្សាតម្លៃបានល្អហើយកាន់តែឡើងថ្លៃថែមទៀតពោលគឺវាត្រូវបានគេទុកចិត្តក្នុងការរក្សាជាទ្រព្យរយៈពេលវែង។
៣. ងាយស្រួលទិញលក់៖ នេះគឺជាចំណុចមួយដែលពលរដ្ឋយើងចូលចិត្តទិញមាសទុកព្រោះវាងាយស្រួលបង្វិលជាសាច់ប្រាក់បានលឿន។ ជាក់ស្ដែងពេលអ្នកជួបបញ្ហាត្រូវការលុយបន្ទាន់ អ្នកអាចលក់មាសយកលុយបានភ្លាមៗ។
៤. ធ្វើពិធកម្មទ្រព្យរបស់អ្នក៖ គេថាកុំដាក់ពងមាន់តែកន្រ្តកតែមួយបើធ្លាក់បែកគឺបែកទាំងអស់។ ចំពោះលុយវិញគឺអញ្ចឹងដែរបើអ្នកយកលុយទៅវិនិយោគតែមួយកន្លែងពេលជួបហានិភ័យអ្នកនឹងខាតបង់លុយទាំងអស់។ ដូច្នេះមាសគឺជាផ្លូវមួយសម្រាប់រក្សាទុកលុយរបស់អ្នក៕