ប្រើដោយទំនុកចិត្ត! ធនាគារធំៗរបស់ខ្មែរ ទទួលពានរង្វាន់ជាធនាគារ ការពារសុវត្ថិភាពអតិថិជនពីស្ថាប័នអន្តរជាតិ
Toeuy HongMAY 8 20263 views

 បើនិយាយពីធនាគារដែលបង្កើតដោយខ្មែរ នៅក្នុងស្ថានភាពបច្ចុប្បន្ន ធនាគារធំៗរបស់ខ្មែរយើងគឺប្រជាជនខ្មែរកាន់តែមានទំនុកចិត្តព្រោះធនាគារធំៗទាំងនោះ មានភាពរឹង មានទុកចិត្តក្នុងការប្រើប្រាស់សេវាក៏ដូចជាដាក់ប្រាក់បញ្ញើរ។

 

ជុំវិញធនាគាររបស់ខ្មែរនេះដែរ មានធនាគាររបស់ខ្មែរចំនួន២គឺធនាគារ វីង​និងធនាគារ អេស៊ីលីដាដែលទទួលបានវិញ្ញបនបត្រជាធនាគារការពារអតិថិជនកម្រិតមាសពីស្ថានអន្តរជាតិ។

 

សម្រាប់ធនាគារ វីង កាលពីដើមខែមីនាឆ្នាំ២០២៦នេះ ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស ពីស្ថាប័នវាយតម្លៃនអន្តរជាតិ MicroFinanza Rating (MFR) ដែលនេះគឺជាការទទួលស្គាល់កម្រិតខ្ពស់បំផុត ក្រោមក្របខណ្ឌអន្តរជាតិ សម្រាប់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។

 

ចំណែកធនាគារ អេស៊ីលីដា ដែលជាធនាគាររបស់ខ្មែរ ក៏ទើបទទួលបានវិញ្ញាបនបត្រកម្រិតមាសជាធនាគារការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់កាលពីខែមករាឆ្នាំ២០២៦នេះ ហើយវិញ្ញបនបត្រនេះទទួលបានពី MFR Global Rating Agency។ លើសពីនេះធនាគារនេះក៏ធ្លាប់ជាប់ជាធនាគារខ្មែរតែមួយគត់ដែលបានឈ្នះពានរង្វាន់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅឆ្នាំ២០២៤ផងដែរ។

 

គួរ​បញ្ជាក់ផងដែរថាធនាគារទាំង២នេះគឺជាធនាគារដែលបង្កើតដោយកូនខ្មែរ ដោយធនាគារត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ហើយមានម្ចាស់ភាគហ៊ុនធំជាខ្មែរ។ ចំណែកធនាគារ វីងគឺជាបុត្រសម្ព័ម្ធរបស់កក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia