ក្នុងសម័យកាលជឿនលឿន ប្រជាជនកម្ពុជាបានផ្លាស់ប្តូរទិសដៅប្រើប្រាស់សេវាហិរញ្ញវត្ថុពីបែបប្រពៃណីទៅឌីជីថលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់កម្មវិធី Mobile Banking។ ខាងក្រោមនេះ គឺជាធនាគារកំពូលៗទាំង ៣ ដែលកំពុងពេញនិយមខ្លាំង និងមានអតិថិជនច្រើនបំផុតនៅកម្ពុជា៖
១. ACLEDA Bank Plc.៖ ជាធនាគារចាស់វស្សាមួយនៅកម្ពុជា និងមានប្រជាជនជាច្រើនជឿទុកចិត្ត។ គិតត្រឹមដំណាច់ ឆ្នាំ ២០២៥ ធនាគារអេស៊ីលីដាបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុរឹងមាំជាមួយ ទ្រព្យសម្បត្តិសរុប ១១.៥០ពាន់លានដុល្លារ,និងមូលដ្ឋានអតិថិជនជិត៦លាននាក់។ មិនតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដា ជាធនាគារកម្ពុជាតែមួយគត់ដែលត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់ “ធនាគារពិភពលោក ១០០០ កំពូលឆ្នាំ ២០២៦” ដោយទស្សនាវដ្តី The Banker។
ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមចូលទៅកាន់ហ្វេសបុកផេក ACLEDA Bank Plc. ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣។
២. ABA Bank Plc.៖ គឺជាធនាគារដែលពេញនិយមបំផុតមួយនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដា មានទ្រព្យសកម្មជាង ៣៣៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹម ដំណាច់ឆ្នាំ ២០២៥ មានទ្រព្យសកម្មសរុប១៦ពាន់លានដុល្លារនិងមានអ្នកប្រើប្រាស់ជាង៦លាននាក់។
៣. Wing Bank៖ យោងតាមទិន្នន័យចុងក្រោយចំនួនអតិថិជនរបស់ធនាគារ Wing បានកើនឡើងដល់ជាង១៥លាននាក់ដែលចំនួននេះបូកបញ្ចូលគ្នាទាំងអ្នកប្រើប្រាស់App ធនាគារ វីងនិងអតិថិជនប្រើប្រាស់តាមបណ្ដាញភ្នាក់វាងធនាគារ វីងផងដែរ។
ធនាគារឯកទេសវីង ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។ ជាមួយនឹងអាជ្ញាប័ណ្ណនេះ វីងបានផ្តល់សិទ្ធិផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់ទូលំទូលាយដូចជា៖ សេវាប្រាក់កម្ចី និង ទទួលប្រាក់សន្សំ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ១២០០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ សម្រាប់ព័ត៌មានលម្អិតសូមចូរទៅកាន់ហ្វេសបុកផេក Wing Bank ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩៕


