នៅដើមឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ខណៈបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង។ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចមិនច្បាស់លាស់ បងប្អូនមិនហ៊ានយកលុយទៅវិនិយោគឬរកស៊ី ធនាគារធំទាំង១០ឲ្យការប្រាក់សន្សំខ្ពស់បំផុត។
ខាងក្រោមនេះគឺជាធនាគារទាំង១០នៅកម្ពុជាដែលផ្ដល់ការប្រាក់សន្សំខ្ពស់បំផុតសម្រាប់គណនីសន្សំមានកាលកំណត់ហើយប្រាក់សន្សំគឺគិតក្នុងមួយឆ្នាំ។
១. ធនាគារ Woori៖ ធនាគារ Woori ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀល និង៤% សម្រាប់ប្រាក់ដុល្លារ។ ចង់ប្រើប្រាស់សេវាធនាគារ Woori ទាក់ទងលេខទូរស័ព្ទ +85581331333។
២. ធនាគារ KB Prasac៖ ធនាគារ KB Prasac ផ្ដល់ការប្រាក់សន្សំ៥.៥%សម្រាប់ប្រាករៀល និង៤.៥០%សម្រាប់ប្រាក់ដុល្លារ។ ចង់ប្រើប្រាស់សេវាធនាគារ KB Prasac ទាក់ទងលេខទូរស័ព្ទ 86 999 911។
៣. ធនាគារ Shinhan៖ ធនាគារ Shinhan Bank ផ្ដល់ការប្រាក់សន្សំ៤.៨០% សម្រាប់សន្សំអនឡាញជាប្រាក់រៀល និង៤.៣០%សន្សំអនឡាញជាប្រាក់ដុល្លារ។ ចង់សន្សំលុយនៅធនាគារ Shinhan ទាក់ទងលេខទូរស័ព្ទ 023 955 001។
៤. ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ធនាគារ ប្រៃសណីយ៍កម្ពជា ផ្ដល់ការប្រាក់សន្សំ៥.៧៥%សម្រាប់ប្រាក់រៀល និង៥.២៥% សម្រាប់ប្រាក់ដុល្លារ។ ចង់ប្រើប្រាស់សេវាធនាគារ ប្រៃសណីយ៍កម្ពុជា អាចទាក់ទងទៅលេខទូរស័ព្ទ 070 200 002។
៥. ធនាគារ ភ្នំពេញពាណិជ្ជ(PPCBank)៖ ធនាគារ PPCBank ផ្ដល់ការប្រាក់សន្សំតាមបណ្ដាញឌីជីថល៥.២០%សម្រាប់ប្រាក់រៀល និង៤.៧០% សម្រាប់ប្រាក់ដុល្លារ។ ចង់សន្សំប្រាក់នៅធនាការ PPCBank ទាក់ទងលេខទូរស័ព្ទ 096 390 9909
៦. ធនាគារ វីង៖ ធនាគារ វីងផ្ដល់ការប្រាក់សន្សំ៤.៥០%ទាំងប្រាក់ដុល្លារនិងប្រាក់រៀលខ្មែរ។
៧. ធនាគារ Maybank៖ ធនាគារ Maybank ផ្ដល់ការប្រាក់សន្សំ៥%សម្រាប់ប្រាក់រៀលខ្មែរ. ចង់សន្សំលុយនៅធនាគារ Maybank ទាក់ទងលេខទូរស័ព្ទ 099 888 028
៨. ធនាគារ SBI Bank ៖ ធនាគារ SBI Bank ផ្ដល់ការប្រាក់៥.២៥%សម្រាប់ប្រាក់រៀល និង៤.៧៥%សម្រាប់ប្រាក់ដុល្លារ។ ចង់សន្សំប្រាក់នៅធនាគារ SBI Bank ទាក់ទងលេខទូរស័ព្ទ 093 671 111
៩. ធនាគារហ្វីលីព៖ ធនាគារ ហ្វីលីព ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៤.៧៥%ប្រាក់រៀលខ្មែរ។ ចង់សន្សំលុយនៅធនាគារ ហ្វីលីព អាចទាក់ទងលេខទូរស័ព្ទ 086 930 000
១០. ធនាគារ ស្ថាបនា៖ ធនាគារ ស្ថាបនា ផ្ដល់ការប្រាក់៤%សម្រាប់ប្រាក់ដុល្លារ និង៥% សម្រាប់ប្រាក់រៀល។ ចង់សន្សំលុយនៅធនាគារ ស្ថាបនា អាចទក់ទង 023 999 010។
១១. ធនាគារ BRIDGE Bank៖ ធនាគារ BRIDGE Bank គឺជាធនាគារដែលមានម្ចាស់ភាគលាភធំជាខ្មែរ ហើយធនាគារនេះផ្ដល់ការប្រាក់នសន្សំខ្ពស់ផងដែរ។ ធនាគារនេះផ្ដល់ការប្រាក់សន្សំ៥.៥០%សម្រាប់ប្រាក់រៀល និង៥%សម្រាប់ប្រាក់ដុល្លារក្នុងមួយឆ្នាំ។ ចង់ប្រើប្រាស់សេវាធនាគារ BRIDGE អាចទាក់ទងលេខ 098 202 999។
១២. ធនាគារ ឈីហ្វ៖ គណនីប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ ឈីហ្វផ្ដល់ការប្រាក់៥.២៥% សម្រាប់ប្រាក់រៀលនិង៥%សម្រាប់ប្រាក់បញ្ញើជាប្រាក់ដុល្លារ។ ចង់សន្សំលុយនៅធនាគារឈីហ្វ ទាក់ទងលេខទូរស័ព្ទ 023 900 878
សូមបញ្ជាក់ផងដែរថាការសន្សំលុយគឺជារឿងសំខាន់ អ្នកអាចសន្សំដើម្បីមានលុយបម្រុងទុកពេលមានអាសន្ន សន្សំធ្វើជាដើមទុនរកស៊ីនិងវិនិយោគ ធ្វើឲ្យជីវភាពរបស់អ្នកកាន់តែល្អប្រសើរ៕


