ក្តៅៗ! ធនាគារ ប្រកាសបែបនេះក្រោយមានការផ្សព្វផ្សាយលើបណ្ដាញសង្គមពីសន្លឹកមាសដែលមាន Logo ធនាគារជាតិ
ធី ស្រីល័ក្ខOCTOBER 30 20251.2 K views

យោងតាមលិខិតរបស់ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

 

នៅក្នុងករណីនេះ ​ធនាគារជាតិនៃកម្ពុជា បានប្រកាសបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់”។

 

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕

៣៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia