មានហើយឬនៅ? អ្នកជំនាញថានៅស្រុកខ្មែរ មានទ្រព្យ២នេះ អ្នកនឹងសល់ទ្រព្យជាចំណូលរយៈពេលវែងមិនបាច់ចំណាយពេលវេលា
Toeuy HongJANUARY 13 20262.1 K views

 

នៅក្នុងបរិបទប្រទេសកម្ពុជា ការមានភាគហ៊ុននៅក្នុងក្រុមហ៊ុននិងការមានអចលនទ្រព្យជាកម្មសិទ្ធិគឺពិតជាល្អព្រោះវាជាទ្រព្យដែលវាអាចបង្កើតប្រភពចំណូលរយៈពេលវែង។ 

 បើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងវិនិយោគបានឲ្យដឹងនៅក្នុងបរិបទបច្ចុប្បន្ននិងអនាគត បើអ្នកចង់កសាងទ្រព្យរយៈពេលវែង ការវិនិយោគលើអចលនទ្រព្យនិងការវិនិយោគលើផ្សារហ៊ុនគឺជាការវិនិយោគដែលអ្នកមិនគួរមើលរំលងឡើយ។

 

២. ចំណុចល្អរបស់អចលនទ្រព្យ

ទៅប្រទេសកម្ពុជាយើង ឲ្យតែគេគិតដល់ភាពមានបានគឺមនុស្សភាគច្រើនតែងតែគិតទៅលើការវិនិយោគលើអចលនទ្រព្យព្រោះប្រទេសយើងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការបង្កើតភាពមានបានក្នុងវិស័យអចលទ្រព្យនៅតែអំណោយផលសម្រាប់អ្នកវិនិយោគលើវិស័យនេះ។

 

 ការវិនិយោគលើអចលនទ្រព្យក៏មិនខុសពីភាគហ៊ុនដែរ ពោលគឺអ្នកអាចរកចំណូលពីអចលនទ្រព្យបានច្រើនផ្លូវដូចជា ដីឬផ្ទះឡើងថ្លៃអាចលក់យកប្រាក់ចំណេញ។ លើសពីនេះបើអ្នកវិនិយោគសាងសង់ផ្ទះជូលនោះអ្នកនឹងទទួលបានចំណូលប្រចាំខែពីការដាក់ជួលហើយចំណូលនេះទៀតសោតគឺជាចំណូលអកម្មតែម្ដង។ ឧទាហរណ៍អ្នកមានផ្ទះដាក់ជួលបាន១,០០០ដុល្លារក្នុងមួយខែនោះ អ្នកទទួលបានចំណូលពីការដាក់ជួលផ្ទះចំនួន១,០០០ដុល្លារដោយមិនបាច់ធ្វើអីសោះ។ ក្រៅពីនេះអ្នកអាចប្រើប្រាស់អចលនទ្រព្យដូចជាផ្ទះធ្វើជាទីតាំងអាជីវកម្មបានទៀតផង។

 

 ចំណែកចំណុចល្អបំផុតរបស់អចលនទ្រព្យនោះគឺ កាលណាបងប្អូនមានអចលនទ្រព្យថាមិនផ្ទះឬដីនោះទេ បងប្អូនអាចប្រើប្រាស់អចលនទ្រព្យដើម្បីពង្រីកដើមទុនកសាងទ្រព្យឲ្យបានលឿន។ ឧទាហរណ៍ចង់ពង្រីកអាជីវកម្មតែខ្វះទុន អាចដាក់បញ្ចាំប្លង់ផ្ទះឬដីនៅធនាគាររួចយកប្រាក់កម្ចីពីធនាគារមកពង្រីកអាជីវកម្មបាន។

 

១. ចំណុចល្អរបស់ភាគហ៊ុន

នៅប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែរដែលមានឈ្មោះថា" ផ្សារមូលបត្រកម្ពុជា"។ ពេលបងប្អូនវិនិយោគលើភាគហ៊ុន បងប្អូនរកចំណូលបាន២ផ្លូវ។​ ទីមួយគឺចំណូលពីចំណេញមូលធន( Capital gain) ឧទាហរណ៍ថ្ងៃនេះអ្នកទិញហ៊ុន អេស៊ីលីដា ក្នុងតម្លៃ១០,០០០រៀលក្នុងមួយហ៊ុន ស្រាប់តែសប្ដាហ៍ក្រោយតម្លៃហ៊ុនអេស៊ីលីដាឡើងដល់១២,០០០រៀលក្នុងមួយហ៊ុននោះអ្នកចំណេញបាន២ពាន់រៀលបាត់ទៅហើយ។ អ៊ីចឹងបើឃើញបងប្អូនអាចលក់យកប្រាក់ចំណេញក៏បានបន្តទុកទៀតក៏បាន។

 

 ចំណែកចំណូលមួយផ្លូវទៀតពីភាគហ៊ុនគឺចំណូលពីភាគលាភ( Dividend)។ ឧទាហរណ៍អ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាចំនួន១ពាន់ហ៊ុន ហើយអេស៊ីលីដារកស៊ីចំណេញ គាត់ចែកភាគលាភចំនួន១,០០០រៀលក្នុងមួយហ៊ុនដល់ម្ចាស់ភាគហ៊ុន នោះអ្នកនឹងទទួលបានបានចំណូលភាគលាភសរុបចំនួន១លានរៀល។ សំខាន់ចំណូលភាគលាភនេះទៀតសោតគឺជាចំណូលអកម្ម ដោយអ្នកមិនចាំបាច់ចំណាយពេលវេលានោះទេពោលគឺទិញហ៊ុនទុកចាំតែយកចំណូលភាគលាភ។

 

  អ៊ីចឹងបើអ្នកទិញហ៊ុនអេស៊ីលីដាទុក ពេលអេស៊ីលីដារកស៊ីចំណេញ អ្នកចាំយកតែភាគហ៊ុន។ ឧទាហរណ៍ បើអ្នកកាន់ហ៊ុន អេស៊ីលីដាចំនួន៣០,០០០ហ៊ុន ហើយអេស៊ីលីដាចែកលាភចំនួន១,០០០រៀលក្នុងមួយហ៊ុន នោះមួយឆ្នាំអ្នកបានចំណូលភាគលាភចំនួន៣០លានរៀល(ស្មើនឹង៧,៥០០ដុល្លារ)។ ហើយភាគហ៊ុនប្រចាំឆ្នាំបាន៧,៥០០ដុល្លារ បើយកមកចែកនឹង១២ខែ នោះអ្នកទទួលបានចំណូល៦២៥ដុល្លារក្នុងមួយដខែដោយមិនចាំបាច់ធ្វើអ្វីសោះ។

 

 ចំណែកចំណុចល្អបំផុតរបស់ភាគហ៊ុនដែលខ្ញុំស្រលាញ់ហើយធ្វើឲ្យខ្ញុំវិនិយោគគឺវាជាទ្រព្យដែលងាយបង្វែរជាសាច់លុយសម្រាប់យកទៅប្រើការបានលឿនព្រោះទីផ្សារភាគហ៊ុនគឺជាទីផ្សារដែលមមាញឹកពោលគឺមានអ្នកទិញលក់ជារៀងរាល់ថ្ងៃ។

 

អ៊ីចឹងបើទុកលុយក្នុងហ៊ុន ពេលអ្នកត្រូវការលុយបន្ទាប់អ្នកអាចលក់ហ៊ុនចេញហើយ២ថ្ងៃក្រោយអាចដកលុយចេញពីផ្សារហ៊ុនយកទៅប្រើការបាន។ តែបើអ្នកវិនិយោគលើអចលនទ្រព្យវិញ ចង់ដាក់លក់ជួនកាលលក់រាប់ខែក៏មិនទាន់មានអ្នកមកទិញផង ហើយពេលខ្លះលក់ក្រោមទីផ្សារក៏មិនមានអ្នកទិញទៀត។ ចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗដើម្បីបង្កើតចំណូលបន្ថែមនិងជាចំណូលរយៈពេលវែង អាចតាមដានផេក Toeuy Hong-ទឿយ ហុង។ ហើយបើ 

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុស្មាញ ពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

 

 

សរុបមកភាគហ៊ុន និងអចលនទ្រព្យគឺជាទ្រព្យដែលអ្នកមិនគួរមើលរំលងឡើយ ព្រោះវាទាំងសុទ្ធតែអាចផ្ដល់ប្រភពចំណូលប្រចាំខែប្រចាំឆ្នាំដោយអ្នកមិនចាំបាច់ចំណាយពេលវេលាលើវានោះទេ។ យ៉ាងណាមិញគ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះទាមទារឲ្យបងប្អូនសិក្សាជាមុនសិន ជៀសវាងដាក់លុយទៅខាតលុយនិងកប់លុយចោល៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia