មានហើយឬនៅ? វ័យ៣០ទៅ៤០ឆ្នាំ នេះជាទ្រព្យទាំង៤ដែលអ្នកត្រូវមាន បើចង់ធូរធារ សល់ទ្រព្យ សល់លុយ
Toeuy HongSEPTEMBER 19 202520 views

 

នៅពេលដែលនិយាយពីទ្រព្យ មនុស្សភាគច្រើនតែងតែសំដៅដល់លុយនិងអចលនទ្រព្យដូចជាដីជាដើម។ យ៉ាងណាមិញទ្រព្យមានច្រើនប្រភេទមិនមែនសំដៅតែលុយនិងអចលនទ្រព្យនោះទេ។ ទាក់ទងនឹងទ្រព្យនេះដែរ ខាងក្រោមនេះគឺជាទ្រព្យទាំង៤ដែលមនុស្សស្ថិតក្នុងវ័យ៣០ទៅ៤០ឆ្នាំគួរមាន បើចង់ឲ្យជីវិតរស់នៅធូរធារ និងសល់ទ្រព្យច្រើន

 

. លុយ

លុយគឺជាទ្រព្យដ៏សំខាន់បំផុតទី២នៅក្នុងជីវិតរបស់មនុស្សបន្ទាប់ពីសុខភាព។ ដូច្នេះនៅក្នុងវ័យ៣០ទៅ៤០ឆ្នាំ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវសន្សំលុយនិងវិនិយោគ ដើម្បីឲ្យសល់លុយ សល់ទ្រព្យ និងអាចរស់នៅក្នុងជីវិតមួយធូរធារ មានសេរីភាព មិនងាយសម្ពាធនៃលុយកាក់។ ត្រូវចាំថាដើម្បីអាចមានបាន អ្នកត្រូវប្រឹងរកលុយ ហើយចេះសន្សំលុយនិងវិនិយោគលុយរបស់អ្នកដើម្បីឲ្យលុយកាន់តែកើតជាកូនពូនជាចៅ។

 

. សុខភាព

សុខភាពគឺជាទ្រព្យសំខាន់បំផុតទី១នៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះនៅក្នុងការរស់នៅ អ្នកត្រូវចេះថែសុខភាពឲ្យបានល្អ។ ពេលអ្នកមានសុខភាពល្អ អ្នកនឹងមានពេលវេលានិងកម្លាំងដើម្បីរកលុយ រកស៊ីក៏ដូចជាធ្វើកិច្ចការផ្សេងៗដើម្បីឲ្យជីវភាពកាន់តែល្អប្រសើរ។

 

. ទំនាក់ទំនង

គេថាទំនាក់ទំនងគឺជាលុយ។ ពេលអ្នកមានទំនាក់ទំនងល្អជាមួយនឹងមនុស្សពូកែៗ អ្នកនឹងទទួលបានឱកាសជាច្រើនហើយឱកាសទាំងនោះគឺជាឱកាសរកលុយ ដូចជាឱកាសការងារ ឱកាសរកស៊ីនិងឱកាសវិនិយោគជាដើម។ ក្រោពីទំនាក់ទំនងនៅខាងក្រោម អ្នកត្រូវមានទំនាក់ទំនងល្អនៅក្នុងក្រុមគ្រួសារនិងមិត្តភក្ដផងដែរ

 

. ជំនាញ

ចង់មានបាន អ្នកត្រូវមានជំនាញក្នុងខ្លួនឲ្យច្បាស់លាស់ ហើយជំនាញនោះគឺជាជំនាញដែលត្រូវប៉ាន់ ផ្ដល់ឱកាសឲ្យអ្នកអាចរកលុយបានដើម្បីផ្គត់ផ្គង់ជីវិតរស់នៅ។ មានជំនាញជួយឲ្យអ្នកអាចរកចំណូលបានច្រើន ហើយពេលរកលុយបានចេះសន្សំនិងវិនិយោគនោះ អនាគតទោះមិនក្លាយជាសេដ្ឋីក៏អ្នកអាចមានជីវិតមួយធូរធារ រស់នៅមានសេរីភាព៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia