សេដ្ឋី Warren Buffett ដែលត្រូវបានគេចាត់ទុកជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ ហើយកាលពីចុងឆ្នាំ២០២៥កន្លទៅ លោកបានព្រមាននិងមានការព្រួយបារម្ភពីប្រាក់ដុល្លារអាមេរិកដែលចាប់ផ្ដើមបាត់បង់តម្លៃបន្តិចម្ដងៗទៅតាមរយៈពេល។
នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនក្រុមហ៊ុន Birkshire Hathaway សេដ្ឋីWarren Buffett បានសង្កើតធ្ងន់ថាក្រុមហ៊ុន Birkshire Hathaway នឹងមិនកាន់កាប់ឬវិនិយោគលើរូបិយណ្ណដែលត្រូវបានចាត់ទុកថាបាត់បង់តម្លៃនោះទេ។
សេដ្ឋីវ័យ៩៥ឆ្នាំរូបនេះបានបារម្ភពីការបាត់បង់តម្លៃប្រាក់ដុល្លារទៅតាមរយៈពេល ហើយលោកបានរំលេចថាការការបង់បាត់តម្លៃប្រាក់ដុល្លារគឺមួយផ្នែកចេញការបង្កើនការចំណាយរបស់រដ្ឋាភិបាលអាមេរិកដោយគ្រាន់តែរយៈពេល១០០ថ្ងៃដំបូងនៃការអាណត្តិទី២របស់លោកត្រាំ រដ្ឋាភិបាលចំណាយជាង២០០ពាន់លានដុល្លារ។ ហើយបើតាមសន្ទស្សន៍ប្រាក់ដុល្លារតាំងពីឆ្នាំ២០២៥ធ្លាក់ចុះចំនួន៨%បើធៀបនឹងរូបិយបណ្ណអន្តរជាតិធំៗផ្សេងទៀត។
ជុំវិញប្រាក់ដុល្លារចាប់ផ្ដើមបាត់បង់តម្លៃ អ្នកជំនាញជាច្រើនបានណែនាំថាមាសគឺជាជម្រើសដ៏ល្អដែលមនុស្សគួរមានព្រោះកាលណារូបិយបណ្ណធ្លាក់ថ្លៃជាពិសេសរូបិបណ្ណធំៗដូចជាប្រាក់ដុល្លារអាមេរិកនោះមនុស្សគួរយកលុយទៅទិញទ្រព្យណាដែលអាចការពារតម្លៃលុយរបស់ពួកគាត់។
មាសគឺទ្រព្យមួយដែលអាចរក្សាតម្លៃបានល្អ ជាពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់ អតិផរណាកើនឡើង មាសគឺជាទ្រព្យដែលគេពេញនិយមក្នុងការវិនិយោគហើយវាជួយការពារនិងប្រឆាំនឹងអតិផរណាដែលការពារលុយរបស់អ្នកមិនឲ្យបាត់បង់តម្លៃឡើយ៕


