ចាប់ផ្តើមអនុវត្តន៍ហើយ! នេះជាចំនួនទឹកប្រាក់ដែលត្រូវពិន័យ សម្រាប់ជនណាដែលគេចវេសពីកាតព្វកិច្ចយោធា
ធី ស្រីល័ក្ខMAY 26 20262.3 K views

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី “កាតព្វកិច្ចយោធា” ជាផ្លូវការហើយ។ ជាមួយគ្នានោះដែរ ច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធាយៈពេល ២៤ខែ។

 

នៅក្នុងនោះដែរ បើតាមមាត្រា១៣ បានឱ្យដឹងថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដូចខាងក្រោមនេះ៖

 

  • ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ទោ ៤ ០០០​ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព
  • ដាក់ពន្ធគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្រ្គាមឬរងការឈ្លានពានពីកម្លាំងបរទេស។
  •  

    គូសបញ្ជាក់ថា ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញនៅមុនពេល ដែលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការ ជននោះត្រូវទទួលបានការអនុគ្រោះពីការផ្តន្ទាទោស ប៉ុន្តែត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យ។ បែបបទនិងនីតិវិធីនៃការអនុវត្តទណ្ឌកម្មវិន័យ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

    765fffd9 A5ba 4ab2 9dd8 191313442df2.jpg77da0b70 1ade 4be3 B37d E43dba4b444b.jpg

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia