ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងសម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា លើកទី៨ លើភ្នំបូកគោ
Sreymom ChaOCTOBER 30 2023

ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និង ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម។

Photo 2023 10 30 17 13 57

ព្រឹត្តិការណ៍ការនេះមានអ្នកស្នេហាកីឡាចូលរួមសរុបចំនួន ៨៩៧ នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួន៧៣៥ នាក់ និង អ្នកចូលរួមប្រណាំងកង់ចំនួន ១៦២នាក់។ ក្រៅពីជនជាតិខ្មែរយើង មានទាំងក្មេងចាស់ប្រុសស្រី និងជនបរទេស ចូលរូមមកពី១០ប្រទេស ញ៉ាំងកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសសប្បាយរីករាយ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលនេះជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ។ ទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យកុំមារគន្ធបុប្ផា។

Photo 2023 10 30 17 14 02

នារាត្រីថ្ងៃទី២៨ នៃកម្មវិធីប្រណាំងកង់ ក៏មានកម្មវិធីកម្សាន្ត ដូចជា៖ ការប្រគំតន្រ្តីផ្ទាល់ ស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារក្រោមរាត្រីដ៏សែនមនោរម្យនិងសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងនៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ផងដែរ។  ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមាន៖   ចម្ងាយ 21គីឡូម៉ែត្រ 10គីឡូម៉ែត្រ 5គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត3គីឡូម៉ែត្រ ព្រមទាំង ការប្រណាំងកង់32គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នក។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែ ផ្តល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យថែមទៀតផង។

Photo 2023 10 30 17 13 44
ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងតំបន់ទេសចរជាច្រើន ដែលអ្នកចូលរួមអាចស្វែងយល់ និងកម្សាន្តជាមួយនឹងការផ្សងព្រេងផ្សេងៗ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង
ទូរស័ព្ទ | Mobile: 097 561 61 16
តេលេក្រាម | Telegram: 081 61 61 21

Photo 2023 10 30 17 13 37

Sreymom Cha

អត្ថបទសរុប៖ 298

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia