ផ្លាស់ប្តូរខ្លួនពីឱសថការី អ្នកនាង រដ្ឋលីណា ចេញរកស៊ីបើកជំនួញរហូតអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារ
ធី ស្រីល័ក្ខOCTOBER 22 2022953 views

អ្នកនាងទិត រដ្ឋលីណា បច្ចុប្បន្នគឺជាម្ចាស់ក្រុមហ៊ុន The 2Birds Investment CO,.LTD ប៉ុន្តែទម្រាំតែអ្នកនាងអាចក្លាយជាស្ថាបនិកបែបនេះ អ្នកនាងក៏ជានិស្សិតពេទ្យ១រូប ដែលបានរៀនចប់ពីសាលាល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងបទសម្ភាសន៍ជាមួយ ចាបក្រហម អ្នកនាងទិត រដ្ឋលីណា បានបង្ហើបពីសាវតារបស់ខ្លួនថា អ្នកនាងបានបញ្ចប់ការសិក្សាថ្នាក់ឱសថការីជំនាន់ទី៣២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅក្នុងនោះអ្នកនាងមិនត្រឹមតែជាឱសថការីតែម្យ៉ាងនោះទេ អ្នកនាងក៏ក្លាយជាម្ចាស់ក្រុមហ៊ុន១រូបផងដែរ។មូលហេតុដែលអ្នកនាងបង្កើតក្រុមហ៊ុននេះឡើងមក ដោយសារមើលឃើញពីបញ្ហាសុខភាពក្នុងគ្រួសារនិងសង្គមត្រូវការការថែទាំ ដូចនេះអ្នកនាងក៏សាកល្បងប្រែក្លាយខ្លួនជាអ្នកជំនួញបើកក្រុមហ៊ុនដែលដោះស្រាយវិបត្តិសុខភាពជនដល់សាធារណៈជនបានយ៉ាងច្រើនម៉ឺននាក់ទូទាំងប្រទេស។

ស្ថាបនិក The 2Birds Investment បានបន្តទៀតថា ក្រុមហ៊ុនរបស់អ្នកនាង បានបើកដំណើរការតាំងពី ២០១៩ មកម្ល៉េះ ដោយក្រុមហ៊ុននេះជាក្រុមហ៊ុនផ្តាច់មុខផលិតផលសុខភាពដែលជាប្រេននិងជារូបមន្តផ្ទាល់របស់ក្រុមហ៊ុន។

3

ចំពោះមុខរបរនេះ គឺអ្នកនាងបានមើលឃើញកូនរបស់ខ្លួននិងក្មេងៗជាច្រើនមានបញ្ហាទល់លាមកដែលអាចបង្កផលប៉ះពាល់ធំដល់សុខភាព បញ្ហាក្មេងមិនព្រមញ៉ាំបាយ មិនញ៉ាំបន្លែធ្វើឱ្យពិបាកលូតលាស់ ការលូតលាស់ខ្វះជីវជាតិ។ ទោះបីជាគ្មានបទពិសោធន៏ធ្លាប់នាំចូលផលិតផលមែនពិត តែមានជំនាញជាឱសថការីដែលយល់ពីបញ្ហាសុខភាព អ្នកនាងក៏សម្រេចបង្កើតរូមមន្តមួយដើម្បីអោយខាងរោងចក្រផលិតចេញជារូបរាង ផលិតផលនោះគឺ  Probiotic Gummies by The 2Birds Brand។

Photo 2022 10 22 12 56 05
Photo 2022 10 22 12 56 10

អ្នកនាងរដ្ឋលីណា បានពន្យល់ថា ProBiotic Gummies គឺជាផលិតផលបង្ការមិនអោយមានបញ្ហាឬសដូងបាត  ហើមពោះ  ទល់ខ្យល់  កាត់បន្ថយអាលែកហ្ស៊ី  កាត់បន្ថយផលរំខានពីការប្រើថ្នាំផ្សះ(Antibiotic) បង្កើនចំណង់អាហារសម្រាប់ក្មេងរើសចំណី ខ្សោយfloreពោះវៀនឧស្សាហ៍រាគរូស ។​ ក្រោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន បងស្រីក៏បាននាំចូលផលិតផលមួយទៀតឈ្មោះថា ប្រេងរឹត Body Balm by The 2Birds Brand ឬ Pain Clear Canabis Balm ដែលជាប្រភេទប្រេងរឹតជួយបំបាត់ការឈឺចុកចាប់រ៉ាំរ៉ៃរាប់ឆ្នាំពិសេសការឈឺចាប់ដោយគ្មានមូលហេតុការឈឺចាប់តាមសន្លាក់ឆ្អឹង សាច់ដុំ សរសៃ ឈឺចុករោយ ឆ្អឹងខ្នង ក្រហាយបាតដៃបាតជើងជាដើម។

Photo 2022 10 22 12 56 06

បច្ចុប្បន្ននេះក្រុមហ៊ុនអ្នកនាងមានផលិតផល២មុខ ដោយផលិតផលទីមួយគឺ ProBiotics Gummies ចំណែកផលិតផលទី២គឺ Body Balm by The 2Birds Brand ឬ Pain Clear Canabis Balm ដែើផលិតផលទាំងពីរនេះទទួលបានការគាំទ្រយ៉ាងច្រើនពីរសំណាក់អ្នកប្រើប្រាស់និងការណែនាំបន្តពីអតិថិជនម្នាក់ទៅម្នាក់ទៀតពីគុណភាពសុវត្ថិភាពនិងប្រសិទ្ធិភាពហើយក៏ព្រោះតែអតិថិជនទទួលបានការប្រឹក្សាយ៉ាងលំអិតមុននឹងប្រើប្រាស់។

សូមបញ្ជាក់ថា សម្រាប់ផលិតផលរបស់ The 2Birds Investment ទើបតែទទួលបានពានរង្វាន់ Best Quality Awards 2022 នៅប្រទេសថៃកាលពីថ្មីៗនេះ។ ដូច្នេះហើយបងប្អូនអាចប្រើប្រាស់ផលិតផលដោយជឿជាក់បាន ប្រសិនជាបងប្អូនមានចម្ងល់ឬចង់កម្មង់ផលិតផលអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 644 423/085 644 423។ ឬអាចឆាតទៅកាន់ផេក MongkulTepy Trading, Tith Radlina, The 2Birds Investment៕

Photo 2022 10 21 17 28 07

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia