ទុនតិច ធ្វើតិច! អាយុខ្ទង់ ២០ឆ្នាំជាង ចង់មានមុខរបរផ្ទាល់ខ្លួន អាចចាប់របរទាំងនេះបាន ខណៈចំណូល ចូ.លរាល់ថ្ងៃ
ធី ស្រីល័ក្ខNOVEMBER 3 2025514 views

វ័យខ្ទង់ជាង២០ ឆ្នាំជាវ័យមួយដែលកំពុងតែពេញកម្លាំងធ្វើការឱ្យគេ ប៉ុន្តែនៅក្នុងនោះក៏មានយុវជន ឬយុវតីខ្លួនពួកគាត់ចង់ចាប់ផ្តើមមុខរបររកស៊ីតែម្តង ព្រោះពួកគាត់ចង់មានបទពិសោធន៍ក្នុងការធ្វើ អាជីវកម្ម ប៉ុន្តែការចាប់របររកស៊ីនេះគឺត្រូវការពេលវេលាច្រើនដូច្នេះពេលខ្លះពួកគាត់មិនដឹងថាតើគួរ ត្រៀមខ្លួនបែបណា ឬរកស៊ីរបរណាទេដែលចាយទុនអស់តិចហើយអាចមានឱកាសរកចំណូលបាន ច្រើន។

ជាមួយនោះដែរ ចាបក្រហមសូមបង្ហាញនៅមុខរបរមួយចំនួនដែលបងប្អូនទាំងអស់គ្នាអាច ពិចារណាក្នុងការចាប់ផ្តើមបាន៖

 

១. លក់ផ្កាតាមអនឡាញ

កាលពីកន្លងទៅ ចាបក្រហមធ្លាប់បានទៅសម្ភាសន៍យុវតីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា កញ្ញា ហ្គិចលៀង ដោយបច្ចុប្បន្ននេះកញ្ញាគឺជាអ្នកលក់ផ្កាតាមអនឡាញមួយរូបកំពុងតែមានសន្ទុះនៃ ការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសរសើរនោះមុខរបរនេះកញ្ញាប្រើតែ Tik Tok ផុសលក់ ប៉ុណ្ណោះតែអាចទាក់ទាញអតិថិជនបានច្រើនណាស់។

កញ្ញា ហ្គិចលៀង បាននិយាយថា នៅថ្ងៃមួយនៅពេលដែលកញ្ញាកំពុងតែអង្គុយអូសហ្វេសប៊ុក ស្រាប់តែបានឃើញគេបង្ហោះទាក់ទងពីការដេគ័រផ្កា នាពេលនោះហើយកញ្ញាក៏បានចាប់ផ្តើមកម្មង់ ក្រដាសដើម្បីយកមករៀនបត់ធ្វើជាផ្កាក្រដាស។ ជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើង យុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូត ធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។

បន្ទាប់ពីរកឃើញខ្លួនឯងច្បាស់ថា ជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តរបរលក់ផ្កានេះ ហើយមក កញ្ញាក៏ចាប់ផ្តើមនឹកឃើញថានាពេលនេះ ចំពោះការបត់ផ្កាលក់គឺកញ្ញាអាចចេះស្ទាត់ ហើយដូច្នេះប្រសិនជាចាប់ផ្តើមបង្កើតផេកលក់ផ្កាគឺនឹងកាន់តែល្អហើយលក់ដាច់ខ្លាំង។ ដូច្នេះហើយ នៅអំឡុងដើមឆ្នាំ ២០២៤ កញ្ញាក៏បានចាយទុនប្រមាណពី ៩ម៉ឺនរៀលទៅ១០ម៉ឺនរៀល ដើម្បីទិញ ក្រដាសមកបត់ផ្កាហើយតែងតែបង្ហោះលក់នៅបណ្តាញសង្គមរហូត។

 

២. ចាប់ផ្តើមធ្វើវេបសាយលក់ឡាន

វេបសាយលក់ឡាននៅថ្ងៃអនាគតគឺមានទីផ្សារល្អណាស់ ដោយសារសម័យនេះជាសម័យ បច្ចេកវិទ្យាគ្រប់មនុស្សទាំងអស់នៅពេលគេចង់បានអ្វីមួយគឺគេឆែកតាមទូរស័ព្ទហើយ មិនតែ ប៉ុណ្ណោះមុខរបរនេះជាឱកាសល្អមួយសម្រាប់និស្សិតផ្នែក IT គួរតែរៀនសរសេរវេបសាយលក់ឡាន ពេលទំនេរនៅពេលយប់។

បើក្រឡកទៅមើល នៅប្រទេសជប៉ុនវិញវេបសាយលក់ឡានគឺកំពុងតែពេញនិយមខ្លាំងណាស់ ហើយបើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញក៏មានប្រជាជនជាច្រើនជិះឡានផងដែរ។ ដូច្នេះនៅពេលដែលនរណាម្នាក់គេចង់ដូរឡានថ្មីគេប្រាកដជាចង់លក់ឡានចាស់ បែបនេះនៅពេល ដែលយើងចាប់អារម្មណ៍ចង់ធ្វើវេបសាយលក់ឡាន១ទឹក យើងត្រូវតែចេះទំនាក់ទំនងឱ្យបានច្រើន ព្រោះនៅពេល យើងស្គាល់មនុស្សកាន់តែច្រើនយើងអាចបង្ហើបប្រាប់គេថាយើងមានវេបសាយ លក់ឡាន១ទឹកឬបង្ហោះតាមបណ្តាញសង្គមឱ្យបានច្រើន ងាយស្រួលនៅពេលដែលអ្នកណាចង់ លក់ឡានគេប្រាកដជាទាក់ទងមកយើង ហើយអ្វីដែលកាន់តែពិសេសនោះក្នុងនាមយើងជាអ្នករកស៊ី ត្រូវតែមានភាពស្មោះត្រង់ដើម្បីឱ្យគេមានទំនុកចិត្តជាមួយយើង។

 

៣. សាកល្បងលក់ផលិតផលបន្តពីគេសិន

បើចង់រកស៊ីធំ ទាំងដែលខ្លួនមានចំណូលកម្រិតនៅឡើយ យើងគួរតែគិចពិចារណាទៅលើការរើស មុខរបរលក់ផលិតផលបន្ត ឬក៏ជាប្រភេទហ្វ្រេនឆាយ(ខ្នាតតូច)ជាដើម។ ព្រោះថារាជួយកាត់បន្ថយ ការចំណាយទៅលើដំណើរប្រតិបត្តិការផ្សេងៗមួយចំនួន និងអាចសន្សំទុនទុកបានទៀតផង៕

34

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia