ថៃមានការឆបោ.ក Online ជាង៣០ម៉ឺ.នករណី ខណៈរដ្ឋាភិបាលត្រៀមលុ.យ ៦០០លា.នបាតចែកឱ្យជនរងគ្រោះ Hybrid Scam
SOKLY SOSEPTEMBER 22 2023184 views

ការឆបោកតាមអ៊ីនធឺណិត នៅក្នុងប្រទេសថៃមានចំនួនជាង ៣២៦,៩៩២ករណី ដែលផ្ដល់ផលប៉ះពាល់ដល់ជនរងគ្រោះ និងបង្ករការខាតបង់គិតជាប្រាក់សរុបជាង ៤៥.២៤៥ពាន់លានបាត (ប្រហែល ជាង ១ពាន់លានដុល្លារ)។ នៅក្នុងនោះការឆបោកកូនកាត់ (Hybrid Scam)​ ជាប្រភេទឆបោក​ Online ដែលមានចំនួនច្រើនបំផុត ពោលគឺដល់ទៅ ៣,២៨០ករណី គិតជាប្រាក់សរុបប្រមាណជាង ២.៧ពាន់លានបាត (ជាង ៧៤.៩២លានដុល្លារ)។

 

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន khaosod របស់ថៃ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការរិយាល័យប្រឆាំងការលាងលុយកខ្វក់ បានត្រៀមទឹកប្រាក់ចំនួនជាង ៦០០លានបាត (ខ្ទង់ ១៦.៦៥លានដុល្លារ) ទុកសម្រាប់ចែកជូនឱ្យទៅកាន់ជនរងគ្រោះ ដែលមានបញ្ហាដោយសារតែ ការឆបោក Online កូនកាត់ (Hybrid Scam)។

 

ថ្ងៃដំបូងបន្ទាប់ព័ត៌មាននេះត្រូវបានប្រកាសមានមនុស្សជាង ១,២០០នាក់បានចុះឈ្មោះ ដែលរួមមានដូចជាម្ចាស់អាជីវកម្ម បុគ្គលិកយោធា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងសូម្បីតែព្រះសង្ឃ ក៏មកដាក់ពាក្យបណ្ដឹងយកប្រាក់លើកទឹកចិត្តខាងលើនេះដែរ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក Damrongsak Kittiprapas បានលើកឡើងថា «ការឆបោកកូនកាត់មានរូបភាពដូចជា ជនល្មើសប្រើយុទ្ធសាស្រ្តបញ្ចុះបញ្ចូលជនរងគ្រោះឱ្យវិនិយោគលើទ្រព្យសម្បត្តិឌីជីថលតាមរយៈវេទិកាក្លែងក្លាយ BCGLOBALLTD.com បន្ទាប់មកបញ្ចុះបញ្ចូលឱ្យទិញរូបិយប័ណ្ណឌីជីថល USDT ហើយផ្ទេរទៅកាន់អាសយដ្ឋានកាបូបឌីជីថលដែលកំណត់ដោយឧក្រិដ្ឋជន»

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក Damrongsak បានបន្តថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរឹបអូសទ្រព្យសម្បត្តិពីក្រុមអ្នកឆបោក ដែលពាក់ព័ន្ធនឹងការឆបោកកូនកាត់ គឺជារឿងប្រវត្តិសាស្ត្រ។ ការបោកប្រាស់ទាំងនេះមានតម្លៃខ្ពស់បំផុតក្នុងចំណោមករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ព្រោះក្នុងករណីនីមួយៗមានការខាតបង់មិនតិចជាង 100,000 បាតឡើយ។

 

លោកបានគូសបញ្ជាក់ផងដែរថា គាត់នឹងចាត់ឱ្យមេប៉ូលីសថៃ ផ្ដោតលើករណីនេះ និងករណីឆបោកតាមអ៊ីនធឺណិតផ្សេងទៀត ដូចជាករណីលួចលុយ ដែលនាំឱ្យបុគ្គលបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។ ហើយនៅពេលមានការរឹបអូសបាន ភ្នាក់ងារនឹងប្រគល់ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋវិញផងដែរ៕

 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia