មិនសូវមានពេលទៅរៀននៅសាលា! តែចង់រៀនភាសាចិននិងថៃនេះឆានែលយូធូប៣ បង្រៀនមិនអស់លុយ១រៀល
Srey NuthFEBRUARY 11 20242.7 K views

បច្ចុប្បន្ននេះការរៀនភាសាគឺមានសារសំខាន់ណាស់ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា​ ព្រមទាំងអាចបង្កើតប្រាក់ចំណូលច្រើន ចេញពីភាសាដែលយើងចេះច្រើនផងដែរ។ ដើម្បីធ្វើឲ្យការរៀនកាន់តែរលូនទៅមុខ សម័យឌីជីថលនេះ សិស្សអាចរៀនជាមួយគ្រូតាមរយៈអនឡាញបាន ដោយមានថ្នាក់ខ្លះ តម្រូវឱ្យបង់លុយរៀន និងថ្នាក់មួយចំនួនទៀត គឺបង្រៀនដោយឥតគិតថ្លៃ ដូចជានៅលើយូធូបជាដើម។

ថ្ងៃនេះ ចាបក្រហម សូមណែនាំឆានែលយូធូបរបស់ខ្មែរចំនួន៣ សម្រាប់អ្នកដែលចង់ចាប់ជំនាញភាសាបន្ថែម គឺទៅលើភាសាថៃ និងចិន ដោយឥតគិតថ្លៃ។ ឆានែលយូធូបដែលយើងនឹងណែនាំខាងក្រោមនេះ គឺមានបងប្អូនមួយចំនួនបានស្គាល់ និងបានរៀនជាមួយរួចមកហើយ ប៉ុន្តែក៏នៅមានបងប្អូនផ្សេងទៀត ពុំទាន់បានស្គាល់ផងដែរ៖

Photo 2024 02 11 13 56 22

នេះគឺជាឆានែលរៀនភាសាថៃ ដែលបង្រៀនដោយអ្នកគ្រូ មានជំនាញលើភាសាថៃច្បាស់លាស់ ខណៈបច្ចុប្បន្នឆានែលរបស់គាត់ មានអ្នកចូលទៅ Subscribe ចំនួនជិត ១៦៧K។ សម្រាប់អ្នកចង់រៀនភាសាថៃ ឱ្យបានច្បាស់ អាចចូលទៅរៀនក្នុងឆានែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានបែងចែកទៅតាមប្រភេទខុសៗគ្នា និងតាមលំដាប់លំដោយ ដូចជារៀនភាសាថៃខ្លីៗ ភាសាថ្ងៃកម្រិតដំបូង ការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទសៀវភៅជាដើម។

២. KIM MISSION

Photo 2024 02 11 13 57 54

នេះគឺជាឆានែលយូធូបរបស់អ្នកគ្រូបង្រៀនជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។ មកទល់ពេលនេះឆានែលយូធូបដែលអ្នករៀនចិន ពេញនិយមរៀននេះ មានអ្នកចូលទៅ Subscribe រហូតដល់ ៦៤៩k។ មានមេរៀនល្អៗជាច្រើន ដូចជាមេរៀនសន្ទនា រៀនចិនកម្រិតដំបូង និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។

៣. Puthipor Tech

Photo 2024 02 11 13 58 42

សម្រាប់អ្នកចូលចិត្តរៀនចិន យើងសូមណែនាំឆានែលយូធូបមួយនេះ ព្រោះរាល់វីដេអូជាច្រើននៅក្នុងឆានែលនេះ បានបង្រៀនអំពីមូលដ្ឋានគ្រឹះ ការសន្ទនា និងបញ្ចេញសំឡេង និងការបង្ហាត់បង្ហាញផ្សេងៗ ពាក់ព័ន្ធនឹងភាសាចិន។ បច្ចុប្បន្នឆានែលយូធូបនេះ Puthipor Tech មានអ្នកចូលទៅ Subcribe រហូតដល់ ៦៤.៣K៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia