បុគ្គលដែលមានអត្តចរិត Extrovert ជាមនុស្សដែលចូលចិត្តការធ្វើទំនាក់ទំនង ជួបមនុស្សថ្មីៗជាច្រើនក្នុងសង្គម តែងរួសរាយរាក់ទាក់ និងអាចចំណាយពេលបានយូរនៅកន្លែងអ៊ូអរ។ យ៉ាងណាមិញបើតាមប្រភពពី Crystalknows បានឱ្យដឹងថាប្រភេទមនុស្ស Extrovert មានចរិតលក្ខណៈ អាចធ្វើការងារជាក្រុមបានល្អបំផុត ខណៈអាជីពចំណូលខ្ពស់៥ប្រភេទនេះ ពួកគេអាចធ្វើបានល្អបំផុត។
១.ផ្នែកលក់៖ សម្រាប់ផ្នែកលក់គឺជាជំនាញចំណូលខ្ពស់មួយប្រភេទ ដែលក្រុមមនុស្ស Extrovert អាចធ្វើបានល្អ ពីព្រោះពួកគេជាមនុស្សពូកែចរចារ ធ្វើទំនាក់ទំនង និងសម្របខ្លួនក្នុងសង្គមបានលឿន។ ក្នុងនោះពួកគេភាគច្រើនអាចធ្វើការងារលើផ្នែកលក់អចលនទ្រព្យ អ្នកលក់ចលនវត្ថុ អ្នកគ្រប់គ្រងផ្នែកលក់ ឬលក់សេវាកម្មព្រមទាំងផលិតផលផ្សេងៗ។
២.ផ្នែកទីផ្សារ៖ សម្រាប់ផ្នែកទីផ្សារក្រុមមនុស្ស Extrovert អាចនឹងធ្វើបានល្អផងដែរ ខណៈពួកគេភាគច្រើនមានគំនិតច្នៃប្រឌិត លឿនរហ័ស ពូកែបញ្ចុះបញ្ចូល តាមទាន់និន្នាការសង្គម។ ក្នុងនោះពួកគេភាគច្រើនអាចប្រកបរបរជាអ្នកធ្វើទីផ្សារលើអនឡាញ អ្នកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ អ្នកវិភាគនិន្នាការទីផ្សារ ឬជាអ្នកបង្កើតទីផ្សារជាដើម។