ក្រោយទទួលបានជោគជ័យលើគម្រោង TERRA ដែលបានបើកដំណើរការកាលពីពេលថ្មីៗកន្លងទៅ ពេលនេះក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោនៅក្នុងកម្ពុជា បានត្រៀមបើកដំណើរការគម្រោងថ្មីមួយទៀតដែលមានឈ្មោះថា TERRA Style ដែលជាគម្រោងទី២ ស្ថិតនៅក្នុងទីក្រុងរណប TIA CITY។
តាមការបញ្ជាក់ពី TIA City មកកាន់ Business Cambodia បានឲ្យដឹងថា គម្រោងTERRA-Style ជាគម្រោងអភិវឌ្ឍទំនើបដែលស្ថិតនៅលើផ្លូវ Cargo Road ទំហំ ១៥ ម៉ែត្រ ដែលមានអភិវឌ្ឍន៍ផ្ទះ និងដីអាជីវកម្មខ្នាតធំ។ ដោយក្នុងនោះផ្ទះមានរហូតដល់ជាង ១ ពាន់ ល្វែង ខណៈដីអាជីវកម្មខ្នាតធំ គឺមានទំហំ ១ ម៉ឺនម៉ែត្រការ៉េ ឬ ១ ហិកតាឡើងទៅសម្រាប់អាគារពាណិជ្ជកម្ម សណ្ឋាគារ ឃ្លាំងទំនិញធំ ឃ្លាំងឡានជាដើម និងផ្លូវកាត់ខ្វាត់ខ្វែង ទំហំ ២០ ម៉ែត្រ (បច្ចុប្បន្នកំពុងដាក់លក់)។
ក្រុមហ៊ុនបន្ដថា គម្រោងTERRA និងTERRA Style ជាគម្រោងមានការអភិឌ្ឍចម្រុះទំនើបទាន់សម័យដែលដូចជា អាគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម លំនៅឋានវីឡាទំនើប សួនកម្សាន្ត ព្រមទាំងមានគម្រោងអភិវឌ្ឍ China Town នឹងមានមកឆាប់ៗនេះ។
សូមជម្រាបថា TIA CITY មិនមែនគ្រាន់តែជាគម្រោងលំនៅឋានធម្មតានោះទេ ប៉ុន្តែវាគឺជាគម្រោង ទីក្រុងរណបថ្មី ដែលមានគោលដៅបង្កើតជា តំបន់ពាណិជ្ជកម្ម និងលំនៅឋានសំខាន់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបនឹងបានបើកដំណើរការជាផ្លូវាការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងជាទ្វារសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជា។
ចំពោះលោកអ្នកដែលចង់បានលំនៅឋាន ឬដីឡូត៍ដែលស្ថិតនៅតំបន់សក្ដានុពល និងជិតព្រលានយន្ដអន្ដរជាតិថ្មីនេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ TIA CITY បានតាមរយៈលេខទួរស័ព្ទ៖ 087 888 501, 011 888 501 ឬទៅការិយាល័យផ្នែកលក់ TIA CITY ផ្ទាល់ដែលស្ថិតនៅលើផ្លូវ ៦០ ម៉ែត្រ កែនឹងស្ដុបផ្លូវក្រវាត់ក្រុងទី៣ ដែលឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល Google Map: Housing Sale-TIA CITY:https://maps.app.goo.gl/thXas1JXpJpxv6GT6 ៕