ធ្វើត្រូវបានទ្រព្យ! អ្នកជំនាញលើកឡើងចំណុចសំខាន់ៗដែលអ្នកគ្រោងបង់រំលស់ដីត្រូវអនុវត្ដដើម្បីចៀសវាហានិភ័យ
Srey NuthSEPTEMBER 24 2023225 views

ការវិនិយោគផ្នែកដីធ្លីបាន និងកំពុងមានប្រជាប្រិយភាពខ្ពស់នៅកម្ពុជា ដោយសារហេតុផលមួយចំនួន ដូចនេះហើយយើងនឹងនិយាយលម្អិត អំពីគុណប្រយោ​ជន៍នៃដីហើយវាក៏ជាហេតុផល ដែលយើងទាំងអស់គ្នាទៅវិនិយោគទៅលើដី ដើម្បីឲ្យកសាងគុណតម្លៃបន្ថែមទៀតសម្រាប់ប្រាក់ចំណេញ។ ហើយបើនិយាយពីការវិនិយោគវិញគឺ យើងមើលក្នុងរូបភាព២ គឺបង់ផ្ដាច់ និងបង់រំលស់។

Photo 2023 09 23 19 21 50

ទាក់ទងនៅក្នុងបង់រំលស់នេះផងដែរ អ្នកអចលនទ្រព្យលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និង សំណង់ នៅសមាគមសហព័ន្ធ អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា និង ជា ប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត  ក៏បានលើឡើងពីចំណុចមួយចំនួន ទាក់ទងនិងអ្នកទើបតែវិនិយោគដីថ្មីថ្មោងហើយគ្រោងបង់រំលស់។

 

ថ្លែងប្រាប់ Business Cambodia អ្នកជំនាញខាងលើបានឡើងយ៉ាងដូច្នេះថា សម្រាប់អ្នកប្រឡូកការវិនិយោគថ្មីថ្មោង ការរំលស់ដីជារឿងល្អ ដោយសារនឹងទទួលបានផលចំណេញនាពេលអនាគត  ហើយពុំចាំបាច់នៅមើលថែវារាល់ថ្ងៃដូចអាជីវកម្ម  និង មិនត្រូវការដើមទុនច្រើនទេ

Photo 2023 09 23 19 18 19

ដើម្បីចៀសវាងហានិភ័យ យើងត្រូវ ៖

  • រំលស់ប្រចាំខែមិនអោយលើសពី៣០% នៃប្រាក់ចំណូលប្រចាំខែ

 

  • ជ្រើសរើសទីតាំងមានសក្តានុពលចំណេញច្រើន

 

  • ជួបពិគ្រោះយោបល់ជាមួយ អ្នកជំនាញផ្សព្វផ្សាយ ពិគ្រោះយោបល់ អចលនទ្រព្យ

 

  • ពិនិត្យមើលឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុន និង គម្រោងអភិវឌ្ឍន៍នោះ រួមមាន ៖

 

o          វិញ្ញាបនប័ត្រចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម

 

o          វិញ្ញាបនប័ត្រចុះបញ្ជីពន្ធដារ

 

o          ប័ណ្ណពន្ធប៉ាតង់

 

o          ប្លង់ដីរបស់គម្រោង

 

o          អាជ្ញាប័ណ្ណ

 

  • ពិនិត្យមើលកិច្ចសន្យា ទិញ-លក់ អោយបានច្បាស់លាស់

 

  • ជៀសវាងទិញដីឡូត៍ប្លង់ទន់
Srey Nuth

អត្ថបទសរុប៖ 268