បុរសសង្ហា សំឡេងពិរោះ! ថេណា ទម្លាយប្រវត្តិជូរចត់ពេលចូលសិល្ប:ដំបូងមុនជោគជ័យដូចសព្វថ្ងៃ
ឡុង វឌ្ឍនៈMAY 3 2022641 views

ជាបុរសសំឡេងផ្អែមស្រទន់ រូបសង្ហាក៏ពិតមែន ប៉ុន្តែសាច់រឿងនៅពីក្រោយឆាកជីវិតលោក ថេណា ក្រោមសំឡេងសាទរដ៏កងរំពងដែលភាគច្រើនគេស្គាល់លោកតាមរយៈសំឡេងថ្នមបំពេរបទចម្រៀង Original Song ដ៏ពេញនិយមពីសំណាក់យុវវ័យភាគច្រើន។ សំនៀងឯកាប៉ុន្តែជីវិតពិតកាន់តែឯកាទៅទៀត ដោយលោកបាន​ធ្វើការទម្លាយនូវរឿងរ៉ាវមុនចូលសិល្បៈដំបូងតែម្នាក់ឯង គ្មានអ្នកជួយជ្រោមជ្រែង មុនពេលអាចជោគជ័យលើវិថីសិល្បៈ ទទួលបានភាពល្បីល្បាញដូចពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី​០២​ ខែឧសភា ឆ្នាំ២០២២​នេះ បុរសសំឡេងស្រទន់រូបនេះបាន ធ្វើការបង្ហោះនៅក្នុងបណ្តេញ​សង្គមហ្វេសប៊ុករបស់លោកថា"ឃើញ​រូប​ថត​ចាស់​នឹក​ស្រណោះ​ខ្លួន​ឯង​កណ្ដោចកណ្ដែង​តស៊ូ​លើ​វិស័យ​សិល្បៈ​មួយ​នេះ​តែ​ម្នាក់​ឯឯធ្វើគ្រប់​យ៉ាង​តែ​ម្នាក់​ឯង​លុយ​ក៏គ្មាន​កាល​និង​តែ​អ្វី​ដែល​ខ្ញុំ​មាន​នោះគឺ​ចំណេះ​ដឹង​ផ្នែក​តន្ត្រី​ដែល​ជា​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ខំ​ប្រឹង​ហាត់​រៀន​តាំង​ពី​តូច​ កាល​នៅ​ក្មេង​ខ្ញុំ​ហាត់​ Guitar មួយ​ថ្ងៃ​ 8 ទៅ​ 10 ម៉ោងជា​រៀងរាល់​ថ្ងៃ​ បន្ទាប់​ពី​នោះ​ខ្ញុំ​ទៅ​រៀន​ពី​កម្មវិធី​ធ្វើ​ភ្លេងនិង​លេង​ភ្លេង​ការ​ ធ្វើ​រឿង​ដដែល​ៗបែប​នេះ​ររហូតរាប់​ឆ្នាំ​រហូត​ដល់ឆ្អឹន​និង​វា​នៅ​ពេល​ដែល​យើង​ចេះ​អ្វី​មួយ​ច្បាស់​មិន​ខ្វះ​អ្នក​ត្រូវ​ការ​យើង​ទេ​ការ​ងារ​អ្វី​ក៏​ល្អ​ដែរ​ឱ្យ​តែ​យើង​ចេះ​វា​ច្បាស់"

គួរបញ្ជាក់ផងដែរថា បុរសសំឡេងផ្អែមរូបនេះ មានឈ្មោះពេញថា ខឹម​ ភុន​ថេណា កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៤ លើទឹកដីខេត្តកោះកុង ប្រទេសកម្ពុជា។ លោកត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធចម្រៀងដ៏មានទេពកោសល្យម្នាក់ មិនថាតាំងពីបទភ្លេង ទំនុកច្រៀង ចម្រៀងរបស់លោកនីមួយៗតែងតែសម្រិតសម្រាំង ចាក់ដោតដួងចិត្តមិត្តយុវវ័យ  រហូតផ្ទុះការគាំទ្រជារឿយៗពីសំណាក់យុវវ័យ។  ក្រៅពីនោះ លោកក៏ធ្លាប់បានរៀននៅសាលា​ភូមិន្ទ​វិចិត្រសិល្បៈខាងផ្នែកតន្ត្រីរយៈពេល៣ឆ្នាំផងដែរ បូករួមជាមួយនឹងឪពុកម្តាយមានឈាមជ័រជាអ្នកសិល្បៈទៀតសោត រឹតតែធ្វើឱ្យលោកកាន់តែមានជំនាញ កាន់តែខ្លាំងលើការតែងនិពន្ធ។​​​​​  

តាមរយៈខ្សែជីវិតរបស់លោកថេណា​បានផ្តល់គុណតម្លៃមួយដល់សង្គមថា ការដើរតាមក្ដីស្រមៃ ពេលខ្លះវាជាវិថីដ៏ឯកោបំផុតមួយ ដូច្នេះអ្នកត្រូវតែត្រៀមខ្លួនក្នុងការប្រឈមជាមួយនឹងវា។ ការចាប់ផ្ដើមដំបូងរមែងតែងតែជួបនូវការលំបាករាប់រយឧបសគ្គ ប៉ុន្តែឱ្យតែយើងមានការតាំងចិត្ត យើងប្រាកដជាអាចយកឈ្នះវាបាន រហូតអាចបោះជំហានឈានទៅដល់ការសម្រេចក្ដីស្រមៃផងដែរ។ ក្រៅពីមានក្ដីស្រមៃ អ្នកក៏ត្រូវខំប្រឹងដុសខាត់ជំនាញរបស់អ្នកឱ្យមានភាពលេចធ្លោផងដែរ ព្រោះជំនាញនឹងជួយឱ្យអ្នកអាចមានភាពលេចធ្លោកាន់តែខ្លាំង៕

អត្ថបទដោយ​​  ពីង ជូអេង ( ត្រចៀកកាំ​​ )

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia