ក្រុមហ៊ុនធំ ១ បង្ហូរទុនជិត ៣០ លានដុល្លារដំឡើងអង់តែនទូរគមនាគមន៍នៅក្នុងខេត្ដ-ក្រុងចំនួន ១៥
Bunthoeun KoemDECEMBER 6 20225.5 K views

ដើម្បីបំពេញតម្រូវការនៃប្រើប្រាស់ សេវាទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ នាពេលថ្មីៗនេះ ក្រុមហ៊ុនធំ ១ បានសម្រេចបោះទុនវិនិយោគជិត ៣០ លានដុល្លារ ដើម្បីសាងសង់ ដំឡើង និងប្រតិបត្ដិការបង្គោលអង់តែនទូរគមនាគមន៍សរុបចំនួន ២២៣ បង្គោលនៅក្នុងខេត្ដក្រុង ចំនួន ១៥។ ហើយគម្រោងនេះ ក៏ទើបតែទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ។

យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រុមដែលបានវិនិមោគលើការសាងសង់ និងដំឡើងអង់តែនទូរគមនាគមន៍នេះមានឈ្មោះថា TELEMOBILE (CAMBODIA) CORPORATION ហៅកាត់ថា (T.C.C)។

តាមការបញ្ជាក់បន្ដពីបន្ដពី CDC បានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងធ្វើការសាងសង់ និងដំឡើងអង់តែនទូរគមនាគមន៍ នៅក្នុង រាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ។ ចំពោះគម្រោងនេះ ក្រុមហ៊ុនបានចំណាយថវិកាក្នុងការវិនិយោគប្រមាណ ២៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែងផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

316543293 504528125038792 3165740451918985110 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia