កម្មវិធីបើកឱ្យរកលុ.យបាន! នេះជា៣ផ្លូវ ក្នុងការបង្កើតចំណូ.ល ពីការប្រើឆាណែល Telegram
Ping Chou EngAPRIL 10 20241.1 K views

Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដែលមនុស្សជាទូទាំងពិភពលោកបានប្រើប្រាស់សម្រាប់ជាមធ្យោបាយធ្វើទំនាក់ទំនងគ្នាស្ទើររាល់ថ្ងៃ មិនថាប្រើជាលក្ខណៈផ្ទាល់ខ្លួន ការងារ ឬការរកស៊ីនោះទេ ខណៈបងប្អូនក៏អាចប្រើកម្មវិធីនេះដើម្បីឆ្កឹះចំណូលផងដែរ តាមរយៈការប្រើប្រាស់ឆាណែល Telegram

ក្នុងនោះបើតាមអ្នកផលិតមាតិកាយូធូបម្នាក់ដែលមានឈ្មោះថា Luke Mead បានបង្ហាញអំពីផ្លូវចំនួន៣ ដែលលោកអ្នកអាចធ្វើការរកចំណូលបាន ពីការប្រើប្រាស់កម្មវិធី Telegram នេះ។

.ផ្សព្វផ្សាយ Link ផលិតផល (Affiliate Marketing) ផ្លូវមួយនេះមានគេធ្វើច្រើននៅបរទេស ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ដូចជា Amazon ជាដើម។ ហេតុនេះលោកអ្នកគ្រាន់តែយក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើ Channel Telegram របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយកម្រៃជើងសារទៅតាមចំនួនកំណត់។

. លក់វគ្គសិក្សាអនឡាញ៖ ចំពោះវិធីសាស្រ្តនេះលោកអ្នក គ្រាន់តែបង្កើតវគ្គសិក្សា ឬកម្មវិធីចែករំលែកដែលមានគុណតម្លៃ សម្រាប់អ្នកសិក្សាឬអ្នកត្រូវ រួចហើយដាក់បញ្ចូលទៅក្នុង Channel Telegram របស់អ្នក ដោយអនុញ្ញាតឱ្យអ្នកដទៃបង់សេវា ដើម្បីបានក្លាយជាសមាជិកចូលរៀន អានឬស្តាប់​បាន​ហើយទទួលយកប្រាក់ចំណូលជាតម្លៃណាមួយដែលកំណត់បានដោយខ្លួនឯង។

. លក់ការផ្សាយពាណិជ្ជកម្មលើ Channel Telegram៖ ដើម្បីអាចលក់ពាណិជ្ជកម្មបាន គឺតម្រូវឱ្យអ្នកចុះឈ្មោះ Channel Telegram របស់អ្នកទៅក្នុង ការទិញដូរពាណិជ្ជកម្ម។ អ្នកផលិតមាតិកាយូធូបរូបនេះ បានណែនាំ Telega.io ដែលជាកន្លែងអ្នកអាចលក់ដាក់ពាណិជ្ជកម្មបានយ៉ាងងាយស្រួល។

គួរជម្រាបផងដែរថានាពេលថ្មីៗនេះកម្មវិធី Telegram បានបើកដំណើរការឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួននៅជុំវិញពិភពលោកអាចរកលុយបានហើយ ​ឱ្យតែមានគ្រប់ទៅតាមគោលការណ៍ដែលក្រុមហ៊ុន Telegram បានកំណត់ ដោយក្នុងនោះChannel Telegram របស់លោកអ្នកត្រូវមានអ្នកតាមដានចាប់ពី១ពាន់នាក់ឡើង តេឡេក្រាមនឹងធ្វើការផ្សាយពាណិជ្ជកម្មនៅក្នុងនោះហើយចំណូលដែលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មនឹងបានទៅដល់ម្ចាស់ Channel ម្នាក់ពាក់កណ្តាល៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia