ជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលមានគណនីតេឡេក្រាមធម្មតា ហើយមិនចង់ចំណាយលុយទិញការអនុញ្ញាតដើម្បី Add Story ខណៈពេលនេះក្រុមហ៊ុនបើកដៃឲ្យអ្នកប្រើប្រាស់ទាំងអស់អាច ធ្វើការ Add Story ហ្រ្វីៗបានដូច Instagram, WhatsApp, Facebook, Snapchat ហើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tech Crunch កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុន Telegram បានប្រកាសឱ្យអ្នកប្រើប្រាស់ទាំងអស់របស់ខ្លួន មិនថាគណនី Premium ឬគណនីធម្មតាទេគឺអាចធ្វើការការ Add Story បានគ្រប់គ្នា ខណៈកាលពីខែមុន មុខងារនេះ ត្រូវបានដាក់អនុញ្ញតិឱ្យប្រើចំពោះតែអ្នកមាន Premium តែប៉ុណ្ណោះ។ ដោយការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនេះទៀតសោទកើតឡើងស្របពេលក្រុមហ៊ុនកំពុងប្រារព្ធខួបគម្រប់១០ឆ្នាំរបស់ខ្លួន
ទន្ទឹមនឹងនេះដែរ មុខងារ Add Story ក្នុង Telegram ខុសប្លែកជាង Platform ផ្សេងត្រង់ថា ការ Add Story នៅក្នុង Platform ផ្សេងនៅពេលដែលអ្នក Add ហើយ ហើយក្នុងករណីអ្នកចង់កែរ វាតម្រូវឱ្យអ្នកប្រើប្រាស់លុបវាសិនហើយ Add ម្តងទៀត ប៉ុន្តែសម្រាប់ការ Add Story នៅក្នុងតេឡេក្រាមវិញអ្វីដែលពិសេសនោះគឺ អ្នកប្រើប្រាស់អាចធ្វើកាដែរកែតម្រូវបានដោយពុំចាំបាច់លុបហើយ Add ម្តងទៀតនោះទេ។
គួរជម្រាបផងដែរថា សម្រាប់គណនីធម្មតាដើម្បីអាចប្រើកម្មវិធីនេះបាន តម្រូវឱ្យប្រិយមិត្តធ្វើការអាប់ឌែតកម្មវិធីតេឡេក្រាមក្នុងទូរសព្ទខ្លួនជាមុនសិន ទើបអាចប្រើប្រាស់បាន៕