ក្នុងយុគសម័យបច្ចេកវិទ្យានេះ អ្វីៗកាន់តែទំនើប និងជឿនលឿនទៅៗ ដោយមនុស្សអាចជជែកគ្នាលេង សួរសុខទុក្ខ ឬធ្វើការងារផ្សេងៗរបស់ពួកគេ ដោយមិនចាំបាច់ចំណាយពេលជិះទៅដោយផ្ទាល់ ខ្លាចបារម្ភពីគ្រោះថ្នាក់តាមផ្លូវឡើយ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈបណ្តាញសង្គមផ្សេងៗ ដូចជា កម្មវិធីផ្ញើសារនិង Telegram ជាដើមដែលវាមានភាពងាយស្រួលខ្លាំងមែនទែន។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល និងជឿនលឿននេះ ក៏មានជនខិលខូចមួយចំនួន ព្យាយាមក្លែងបន្លំបញ្ឆោតយើង បើមិនធ្វើឱ្យយើងបាត់លុយ ក៏បាត់គណនីដែរ។
ខាងក្រោមនេះគឺជាក្បួនបោ.កថ្មីចំនួន៤ បើបងប្អូនមិនប្រយ័ត្ន ឬមិនមានស្មារតីរឹងមាំទេ និងត្រូវបានពួកគេធ្វើស៊ីជាមិនខាន៖
១. ល្បិ.ចលួចតេឡេក្រាម៖ តាមការបញ្ជាក់ពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កន្លងមកបានឱ្យដឹងថា ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។
២.ប្រើលីងបញ្ឆោត៖ ទន្ទឹមនឹងនេះដែរនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។
៣.បោ.កជាក្រុម៖ ក្បួនបោ.កមួយនេះ ពួកគេបានបង្កើត Group មានគ្នាចូលខ្ទង់ ៥ ទៅ១០នាក់ តែជាបនភឿនរបស់ពួកគេទាំងអស់ បន្ទាប់មកពួកគេទាញអ្នកចូលនៅក្នុងក្រុមរបស់ពួកគេ ហើយពួកគេថាលេខរបស់អ្នកជាលេខដែលបានខ្ចីលុយគេ បន្ទាប់មកពួកគេ ជំរិតអ្នកឱ្យសងលុយពួកគេ បើមិនដូច្នោះទេ គេនឹងយករូបរបស់អ្នកទៅបង្ហោះ។ ស្របគ្នានេះដែល បើក្នុងករណីអ្នកប្រកែក គ្នីគ្នារបស់ពួកគេនឹងចាប់ផ្តើម ប្រើភាសាមិនល្អដាក់អ្នកខ្លាំងៗរហូតដល់មានអ្នកខ្លះភ័យខ្លាច ឈានដល់ផ្ងើរលុយឱ្យពួកគេ។
ក្នុងករណីបងប្អូនជួបរឿងដូចខាងលើនេះ សូមកំុមានការភ័យខ្លាចថាពួកគេបង្ហោះរូបអ្នកឱ្យសោះ ព្រោះថាពួកគេគ្រាន់តែគម្រាមគំហែងតែប៉ុណ្ណោះ តែបើករណីពួកគេបង្ហោះមែននោះ អ្នកមានសិទ្ធប្តឹងពួកគេតាមផ្លូវច្បាប់បាន។
៤. ក្លែងជានរណាម្នាក់៖ រំពឹងកាលពីប៉ុន្មានខែមុន លោក ហេង វិសាល ដែលជា Creator ដ៏ល្បីឈ្មោះមួយរូបបានឱ្យដឹងថា មានជនមិនស្គាល់មុខម្នាក់ បានក្លែងខ្លួនជាអ្នកដែលលោកស្គាល់ ហើយឆាតតាមរយៈបណ្តាញសង្គម Telegram ដោយដាក់រូប និងឈ្មោះមនុស្សដែលលោកស្គាល់ រួចឆាតមកខ្ចីលុយលោកដោយឱ្យផ្ទេរប្រាក់តាមរយៈធរនាគា ដែលយើងងាយអាចចាញ់បោ.កមែនទែន បើធ្វេសប្រហែស។
ដូច្នេះហើយប្របើនរណា ឆាតមោទាលុយ ឬខ្ចីលុយអ្នក អ្នកត្រូវដឹងប្រភពពួកគេឱ្យច្បាស់សិន ជៀសវៀងការជួបរឿងស្តាយក្រោយ៕