នាពេលមួយរយៈចុងក្រោយនេះមានកករណីឆបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ឋ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៍មាននៅក្នុង នោះ។ហើយ តាមរយៈការផ្ញើសារជាលីងនេះផងដែរ វាអាចក្លាយ ទៅជាបញ្ហាដល់អ្នកប្រើប្រាស់ ដោយអាចឱ្យជន អនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាក្បួនបោកថ្មីចំនួន៤ បើបងប្អូនមិនប្រយ័ត្ន ឬមិនមានស្មារតីរឹងមាំទេ និងត្រូវបាន ពួកគេធ្វើស៊ីជាមិនខាន៖
១. ក្លែងជានរណាម្នាក់៖ កាលពីកន្លងទៅ មានអ្នកផលិតមាតិកាដ៏ល្បីឈ្មោះមួយរូបបានឱ្យដឹងថា មានជនមិនស្គាល់មុខម្នាក់ បានក្លែងខ្លួនជាអ្នកដែលលោកស្គាល់ហើយឆាតតាមរយៈបណ្តាញសង្គម Telegram ដោយដាក់រូប និងឈ្មោះមនុស្សដែលលោកស្គាល់ រួចឆាតមកខ្ចីលុយលោកដោយឱ្យផ្ទេរប្រាក់តាមរយៈធរនាគា ដែលយើងងាយអាចចាញ់បោកមែនទែន បើធ្វេសប្រហែស។ដូច្នេះហើយប្របើនរណា ឆាតមោទាលុយ ឬខ្ចីលុយអ្នក អ្នកត្រូវដឹងប្រភពពួកគេឱ្យច្បាស់សិន ជៀសវៀងការជួបរឿងស្តាយក្រោយ។
២.បោកជាក្រុម៖ ក្បួនបោកមួយនេះពួកគេបានបង្កើត Group មានគ្នាចូលខ្ទង់ ៥ ទៅ១០នាក់ តែជាបនភឿនរបស់ពួកគេទាំងអស់ បន្ទាប់មកពួកគេទាញអ្នកចូលនៅក្នុងក្រុមរបស់ពួកគេហើយពួកគេថាលេខរបស់អ្នកជាលេខដែលបានខ្ចីលុយគេបន្ទាប់មកគេជំរិតអ្នកឱ្យសងលុយបើមិនដូច្នោះទេ គេនឹងយករូបរបស់អ្នកទៅបង្ហោះ។
ស្របគ្នានេះដែរ បើក្នុងករណីអ្នកប្រកែកគ្នីគ្នារបស់ពួកគេនឹងចាប់ផ្តើម ប្រើភាសាមិនល្អដាក់អ្នកខ្លាំងៗរហូតដល់មានអ្នកខ្លះភ័យខ្លាច ឈានដល់ ផ្ញើរលុយឱ្យពួកគេ។ក្នុងករណីបងប្អូនជួបរឿងដូចខាងលើនេះ សូមកុំមានការភ័យខ្លាចថាពួកគេបង្ហោះរូបអ្នកឱ្យសោះ ព្រោះថាពួកគេគ្រាន់តែគម្រាមគំហែងតែប៉ុណ្ណោះ តែបើករណីពួកគេបង្ហោះមែននោះ អ្នកមានសិទ្ធប្តឹង ពួកគេតាមផ្លូវច្បាប់បាន។
៣.ប្រើលីងបញ្ឆោត៖ ទន្ទឹមនឹងនេះដែរ កាលពីកន្លងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការជូន ដំណឹងទៅដល់អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោត ថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៍មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអា នាមិក។
៤. បោកប្រាស់តាមរយៈការប្រើប្រាស់និម្មិត្តសញ្ញា៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនបានបន្លំប្រើប្រាស់រូប សញ្ញាផ្សេងៗនៅក្នុងតេឡេក្រាមរួចក៏ឆាតមកតេឡេក្រាមយើងដើម្បីឱ្យយើងវិនិយោគនេះ វិនិយោគ នោះដោយបានលុយរាប់ពាន់ផងដែរ។ ជាក់ស្តែង ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញ គណនីបណ្តាញសង្គមមួយចំនួនបាន ប្រើប្រាស់និម្មិត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយ មិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត បង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរ ផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬ បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ៕


