នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ងួន ឡេង អគ្គនាយករងជាន់ខ្ពស់ តំណាងឱ្យ អ្នកឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជាតេលា បានដឹកនាំគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនកម្ពុជាចុះជួប និងប្រគល់អំណោយគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ស្ករស ប្រេងឆា សាច់ក្រក ឆៃពៅ ពងទាប្រៃ ទឹកស៊ីអុីវ ទឹកត្រី និងទឹកសុទ្ធ រួមទាំងថវិកាមួយចំនួនជូនដល់បងប្អូនភៀសសឹកជាច្រើននាក់នៅតាមបណ្តាព្រំដែនកំពុងមានជម្លោះ។ នេះជាស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ និងជាការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះវីរយុទ្ធជន អង់អាចក្លាហានលះបង់ការពារបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងនាមគ្រួសារនៃក្រុមហ៊ុនកម្ពុជាតេលា ពិតជាមានមោទនភាពយ៉ាងខ្លាំងនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ជួយថែរក្សាការពារបងប្អូនភៀសសឹក និងកងទ័ពកម្ពុជាទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អ ជួបតែសុខសុវត្តិភាព និងជ័យជំនះលើពួកខ្មាំងឈ្លានពានទឹកដីខ្មែរ។
ស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ




