ក្រុមហ៊ុន កម្ពុជា តេលា និង ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ចូលរួមសហការគ្នា ដើម្បីបង្កើនភាពងាយស្រួល
ធី ស្រីល័ក្ខSEPTEMBER 10 2024

ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤៖ ក្រុមហ៊ុន កម្ពុជា តេលា និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីតដែលស្គាល់ថាជា ផ្សារទំនើបឡាក់គី បានចុះកិច្ចសហការរួមគ្នាលើយុទ្ធសាស្ត្រអាជីវកម្មលក់រាយ។ កិច្ចសហការនេះ ជាចំនុចដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងពីរ ដើម្បីបង្កើនភាពងាយស្រួល និងការផ្ដល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។

 

តាមរយៈកិច្ចសហការនេះ ហាងទំនិញតេលាម៉ាតមួយចំនួន នឹងត្រូវជំនួសវិញដោយហាងទំនិញរបស់ ឌី អេហ្វ អាយ ឡាក់គី នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលា ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ហាងឡាក់គីមីនី នឹងផ្តល់ជូននូវផលិតផលក្នុងស្រុក និងក្រៅស្រុកដ៏សម្បូរបែបជាច្រើនប្រភេទ ដែលរួមមាន​​​​​​​​​​​​​ អាហារសម្រន់ ភេសជ្ជៈ គ្រឿងទេស និងផលិតផលផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកសេវាកម្មឆាប់រហ័ស ផលិតផលប្រកបដោយគុណភាពខ្ពស់ និងភាពងាយស្រួល។

៧

អ្នកឧកញ៉ា ឈុន អូន អគ្គនាយក នៃក្រុមហ៊ុន កម្ពុជា តេលា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន កម្ពុជា តេលា និងផ្សារទំនើប ឡាក់គី គឺជាក្រុមហ៊ុនដែលបង្កើតទ្បើងដោយកូនខ្មែរ និងបានឈរជើងបម្រើប្រជាជនខ្មែរក្នុងទីផ្សាររយៈពេល ៣០ឆ្នាំជាងមកហើយ។” "ខ្ញុំមានសេចក្តីរំភើបត្រេកអរចំពោះកិច្ចសហការមួយនេះ ដែលនឹងផ្ដល់ផលប្រយោជន៍ជូនក្រុមហ៊ុនទាំងពីរ ក៏ដូចជាប្រជាជនខ្មែរយើង ឱ្យបានប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាកម្មរហ័សប្រកបដោយទំនុកចិត្ត ថែមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខ្មែរគាំទ្រខ្មែរ ដើម្បីការរីកចម្រើនទាំងអស់គ្នា។”

2

លោក JOSE CARLOS REIS BETTENCOURT អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ “ យើងខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំងក្នុងការចូលរួមកិច្ចសហការ ជាមួយក្រុមហ៊ុនដ៏មានកេរ្តិ៍ឈ្មោះដូច កម្ពុជា តេលា ដើម្បីពង្រីកវត្តមានរបស់យើងខ្ញុំក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្ដល់ភាពងាយស្រួល និងសេវាកម្មល្អសម្រាប់អតិថិជនខ្មែរទាំងអស់។ កិច្ចសហការនេះ ពិតជាស្របជាមួយនឹងការប្ដេជ្ញាចិត្តរបស់យើងខ្ញុំដើម្បីបង្កភាពងាយស្រួលនិងបំពេញតម្រូវការដល់អតិថិជនទាំងអស់គ្នា។”

៣

កិច្ចសហការអាជីវកម្មលក់រាយរវាងក្រុមហ៊ុនទាំងពីរ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។ ហាងទំនិញតេលាមួយចំនួន នឹងចាប់ផ្ដើមកែប្រែជាហាងទំនិញ ឡាក់គីមីនី ចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នំា២០២៤ ខាងមុខនេះ។

៥

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលស្គាល់ថាជា ផ្សារទំនើប ឡាក់គី គឺជាអាជីវកម្មលក់រាយឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាន​បង្កើតផ្សារទំនើបដំបូងរបស់ខ្លួននៅតាមបណ្តោយមហាវិថីព្រះសីហនុក្នុងឆ្នាំ១៩៩៣។ ក្នុងឆ្នាំ ២០១២ ផ្សារទំនើប ឡាក់គី បានចូលរួមជាមួយ ឌីអេហ្វអាយ រីធេល គ្រុប ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ផ្សារទំនើប ឡាក់គី មានហាងទំនិញប្រមាណជាង ១០០ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលផ្គត់ផ្គង់អាហារស្រស់ គ្រឿងទេស និងផលិតផល​នាំចូលផ្ដាច់មុខដ៏សំបូរបែប។

៦
ក្រុមហ៊ុន កម្ពុជា តេលា ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងជាង ៣ទស្សវត្សមកហើយ។ ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មល្អ  តេលាដំណើរការបណ្តាញដេប៉ូប្រេងឥន្ធនៈ និងស្ថានីយ៍លក់រាយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានផ្ដោតទៅលើ ការរួមគ្នាជាធ្នុងមួយ ឧត្តមភាព ការក្រេបយកចំណេះដឹង និងគណនេយ្យភាព ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលទទួលបានការគាំទ្រច្រើនជាងគេក្នុងនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន កម្ពុជា​ តេលា តែងតែបន្តអភិវឌ្ឍគ្រឿងបរិក្ខារផ្សេងៗ និងសេវាកម្ម ដើម្បីពាំនាំមកនូវអ្វីថ្មីៗ ដែលជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា។

៤

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងមកអ៊ីម៉ែលខាងក្រោម

លោក ឆាយ វីលីបុត្រ

បុគ្គលិកវិភាគទីផ្សារ
ក្រុមហ៊ុន កម្ពុជា តេលា

អ៊ីម៉ែល៖ viliboth.ch@tela.com.kh

លោកស្រី យស សំនឹក

នាយិកាផ្នែកច្បាប់

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត

អ៊ីម៉ែល: ysamnoek@dfilucky.com 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia