ភ្នំពេញ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្រុមហ៊ុន TECNO ដែលជាប្រេនបច្ចេកវិទ្យាច្នៃប្រឌិត បានប្រកាសជាផ្លូវការថេប្លេត TECNO MEGAPAD Tonino Lamborghini Limited Edition។ ត្រូវបានរចនាឡើងជាមួយរូបរាងលេចធ្លោ ប្រណីតដែលសហការជាមួយប្រេនអ៉ីតាលីល្បី Tonino Lamborghini ថេប្លេតនេះ សម្រាប់អ្នកចូលចិត្ត ភាពប្រណិត និងភាពឥតខ្ចោះនៃការរចនា។

ការសហការគ្នានេះ ត្រូវបានប្រកាសជាលើកដំបូងដោយផ្អែកលើបំណងប្រាថ្នារបស់ប្រេនទាំងពីរក្នុងការលេចធ្លោតាមរយៈការច្នៃប្រឌិតដ៏អស្ចារ្យ។ កិច្ចសហប្រតិបត្តិការច្រើនឆ្នាំនេះ រួមបញ្ចូលគ្នានូវចំណុចល្អបំផុតនៃបច្ចេកវិទ្យា និង ភាពច្នៃប្រឌិតដ៏ប្រណីតភាព និងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ TECNO លើអ្នកប្រើប្រាស់ជំនាន់ថ្មី គួបផ្សំជាមួយសិល្បៈ និងបទពិសោធន៍រស់នៅដ៏លេចធ្លោរបស់ Tonino Lamborghini។
ការរចនាដ៏ក្លាហាន គ្រប់ស្រទាប់ (Bold Design, in Every Layer)
TECNO MEGAPAD Tonino Lamborghini Limited Edition ត្រូវបានបង្កើតឡើងយ៉ាងប្រណីតភាពបំផុតនៃការរចនា Tonino Lamborghini៖ ទម្រង់ពណ៌ខ្មៅ និងក្រហមនៃភាពទាក់ទាញ ជឿជាក់ មានថាមពល រូបរាងទាក់ទាញ និងភាពធន់។

នៅចំកណ្តាលនៃផ្នែកខាងក្រោយ គឺឆ្នូត Pulse Line — ដែលជាចំណុចផ្តោតមើលឃើញដ៏ទាក់ទាញ ទទួលបានការផុសគំនិតពីភាពត្រឹមត្រូវនៃមេកានិក និងលំហូរនៃថាមពលចលនាសកម្ម។ ព័ទ្ធជុំវិញវា គឺទម្រង់ Signature Shield។ តាមរយៈដំណើរការតម្រៀបពីរស្រទាប់ (Dual-layer stacking) បន្ទះខាងក្រោយផ្តល់នូវគុណភាពចាំងផ្លាតដ៏ប្រណិត និងរួមបញ្ចូលនូវរចនាសម្ព័ន្ធកញ្ចក់ខាងក្នុងរាប់មិនអស់ដែលបត់បែន និងតម្រង់ពន្លឺឡើងវិញ។
រវាងស្រទាប់ទាំងពីរ គម្លាតកម្ពស់ពិតប្រាកដបង្កើតបានជាជម្រៅលំហរប្រកបដោយសភ័ណភាព ប្រណីត។ ឡូហ្គោ Tonino Lamborghini ដែលត្រូវបានរចនាឡើងជាមួយនឹងផ្ទៃលោហៈប្រណិត ឈរយ៉ាងរឹងមាំជាសក្កីភាពនៃសភ័ណភាព។ បទពិសោធន៍អ្នកប្រើប្រាស់ត្រូវបានកែសម្រួលយ៉ាងពិសេស ជាមួយនឹង Theme Interface ពណ៌ខ្មៅ-ក្រហម អមដោយបែបផែនកញ្ចក់ រៀបចំឡើងជាពិសេស។
ថេប្លេតនេះមានកម្រាស់ស្តើងត្រឹមតែ 6.6mm និងបំពាក់ថាមពលថ្មធំ 8200mAh។ ការតេស្តដោយ TECNO បង្ហាញថា ថ្មដំណើរការជាធម្មតាចាប់ពី -20°C ដល់ 60°C និងរក្សាសុខភាពថ្មបានលើសពី 80% សូម្បីតែបន្ទាប់ពីការសាកពេញ 2,000 ដង ឬប្រើប្រាស់បានរហូតដល់ 6 ឆ្នាំ។
អេក្រង់ 11” 2.5K 90Hz (Eye-Care): ជាមួយវិញ្ញាបនបត្រ TÜV ការពារភ្នែក
TECNO MEGAPAD បំពាក់អេក្រង់ទំហំ 11 អ៊ីញ កម្រិត 2.5K ជាមួយនឹងល្បឿន Refresh Rate 90Hz និងទទួលបានវិញ្ញាបនបត្រ TÜV Rheinland Flicker-Free និង Low Blue Light (ការពារពន្លឺខៀវ)។ អេក្រង់នេះផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងផាសុកភាពសម្រាប់ភ្នែកក្នុងការសិក្សា អានសៀវភៅ និងកម្សាន្តក្នុងរយៈពេលយូរ។ ជាមួយនឹងតួខ្លួនស្តើងបំផុតត្រឹមតែ 6.6mm វាមានទម្ងន់ស្រាល ងាយស្រួលកាន់ និងងាយស្រួលតាមខ្លួន។

គាំទ្រការដាក់ស៊ីមកាត (SIM Card Support): អាចដាក់ស៊ីមកាតប្រើប្រាស់អ៊ីនធឺណិតទិន្នន័យ (Cellular Data) និងខលចេញ-ចូលបាន ជួយឱ្យការតភ្ជាប់កាន់តែងាយស្រួលគ្រប់ទីកន្លែង លេចធ្លោ ធៀបនឹងគូប្រជែងក្នុងកម្រិតតម្លៃដូចគ្នា។
TECNO AI សម្រាប់ការសិក្សាកាន់តែឆ្លាតវៃ និងភាពងាយស្រួលប្រចាំថ្ងៃ (AI for Smarter Learning and Daily Convenience)
សម្រាប់ការសិក្សា និងការអប់រំ មជ្ឈមណ្ឌលសិក្សា (Study Hub) នៅក្នុង MEGAPAD 2ត្រូវបានរចនាឡើងដើម្បីគាំទ្រតម្រូវការសិក្សាផ្សេងៗគ្នាទៅតាមវ័យ និងស្ថានភាព។
កុមារអាចរុករកប្រភពសិក្សាដោយឥតគិតថ្លៃ LearnUp Massive Free Learning Resources ដោយទទួលបាននូវមាតិកាអប់រំ និងចំណេះដឹងយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនេះ អាណាព្យាបាលអាចកំណត់សិទ្ធិគ្រប់គ្រងរបស់មាតាបិតា (Parental Controls) ដើម្បីជួយបង្កើតបរិស្ថានអនឡាញដែលមានសុវត្ថិភាពសម្រាប់កូនៗ។ នៅពេលសិស្សជួបប្រទះសំណួរពិបាកៗ មុខងារដោះស្រាយលំហាត់តាមរូបថត (Photo-based Problem Solving) អាចសម្គាល់បញ្ហា និងជំរុញការគិតរបស់ពួកគេ។

នៅក្នុងជីវិតប្រចាំថ្ងៃ MEGAPAD ដើរតួជាដៃគូដ៏ឆ្លាតវៃសម្រាប់កិច្ចការច្រើនយ៉ាង។ ជាមួយនឹង AI SnapMemo & MindHub អ្នកប្រើប្រាស់អាចថត និងរៀបចំព័ត៌មានដែលមានប្រយោជន៍បានយ៉ាងរហ័សទៅជាមជ្ឈមណ្ឌលចំណេះដឹងផ្ទាល់ខ្លួន។ មុខងារ AI Drawing Board ផ្លាស់ប្តូរការគូររូបវាសៗធម្មតាទៅជារូបភាពរស់រវើកភ្លាមៗ។ សម្រាប់ការកម្សាន្ត មុខងារ AI Captions ផ្តល់នូវអត្ថបទរត់រៀបរាប់ច្បាស់ៗនៅលើកម្មវិធីផ្សេងៗ ដែលជួយឱ្យអ្នកប្រើប្រាស់រីករាយជាមួយមាតិកាជាភាសាផ្សេងៗ។ ជាមួយនឹង AI Translation អ្នកប្រើប្រាស់អាចបកប្រែរូបថត, អត្ថបទដែលជ្រើសរើស, មាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការសន្ទនាផ្ទាល់មុខបានរហូតដល់ 160 ភាសា។
ការភ្ជាប់ទំនាក់ទំនងយ៉ាងរលូន (Seamless Connectivity and Collaboration)
ក្នុងនាមជាថេប្លេតដំបូងគេដែលបានប្រកាសចេញមុខងារ OneLeap របស់ TECNO ថេប្លេត MEGAPAD អាចភ្ជាប់យ៉ាងងាយស្រួលជាមួយផលិតផលផ្សេងទៀតនៅក្នុងប្រព័ន្ធ (Ecosystem) របស់ TECNO តាមរយៈការ Drag-and-Drop ឬការភ្ជាប់ដោយការប៉ះតែមួយដង (One-Tap Pairing)។ MEGAPAD គាំទ្រការចែករំលែកឯកសារ, ការចែករំលែករូបថត និងចូលគ្នាលើអេក្រង់ 3 (Triple-screen collaboration) រវាងស្មាតហ្វូន TECNO, កុំព្យូទ័រយួរដៃ (Laptop) និងថេប្លេត។ វាក៏អាចភ្ជាប់ទៅស្មាតហ្វូន ឬកុំព្យូទ័រយួរដៃ TECNO ធ្វើជាអេក្រង់បន្ថែម (Extended Screen) សម្រាប់លំហការងារកាន់តែធំ។ នៅពេលភ្ជាប់ជាមួយស្មាតហ្វូន ការហៅទូរសព្ទ, សារ និងការជូនដំណឹង (Notifications) នឹងត្រូវបង្ហាញ (Sync) ទៅកាន់ថេប្លេត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលការហៅទូរសព្ទបានដោយផ្ទាល់ដោយមិនបាច់កាន់ទូរសព្ទឡើយ។
ប្រព័ន្ធដំណើរការដ៏រលូន (Reliable Performance)
ចំពោះកម្លាំងម៉ាស៊ីន TECNO MEGAPAD ដំណើរការដោយបន្ទះឈីប MediaTek Helio 8-Core Processor ដែលផ្តល់នូវសមតុល្យដ៏ល្អឥតខ្ចោះរវាងកម្លាំង និងប្រសិទ្ធភាព។ វាមានជម្រើសអង្គចងចាំ RAM 12GB (6GB+6GB) និងទំហំផ្ទុក 128GB ព្រមទាំងអាចបន្ថែម MicroSD បានរហូតដល់ 2TB។ រត់លើប្រព័ន្ធប្រតិបត្តិការ HiOS 16 ថេប្លេត MEGAPAD ផ្តល់នូវInterface កាន់តែឆ្លាតវៃ និងបទពិសោធន៍ឆ្លើយតបរហ័សសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើការងារច្រើនក្នុងពេលតែមួយ (Multitasking) ព្រមទាំងផ្តល់នូវការការពារទូលំទូលាយសម្រាប់ឯកជនភាព សុវត្ថិភាពគណនី និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព។
ចំណុចពិសេសផ្សេងៗ៖
-អេក្រង់ 11” 2.5K 90Hz (Eye-Care)
-រូបរាងស្តើង 6.6mm តួខ្លួនលោហៈប្រណិត
-TECNO AI ជំនាន់ចុងក្រោយ
-បាស 4 គ្រាប់: ប្រព័ន្ធសំឡេង DTS
-ថាមពលថ្ម 8200mAh + 18W Fast Charge
-ទំហំផ្ទុកធំ: 256GB /RAM 16GB*
-SIM Card Slot: អាចដាក់ស៊ីមកាត ខលចេញចូល និងប្រើអ៊ីនធើណិត Cellular Data

**តម្លៃត្រឹមតែ $329
**កាដូថែមជូនពិសេស (~$49) ឈុតក្តារចុច Bluetooth, ស្រោមការពារ Flip Case, កាស Bluetooth, Case ថ្លា នឹង Screen ការពារ ។

គួបញ្ជាក់ផងដែរថា TECNO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក ដែលមានប្រតិបត្តិការក្នុងទីផ្សារជាង ៧០ ប្រទេស។ TECNO បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តបទពិសោធន៍ឌីជីថលនៅក្នុងទីផ្សារកំពុងរីកចម្រើន ទូទាំងពិភពលោកដោយមិនឈប់ឈរក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើប ភាពស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបញ្ញាសិប្បនិម្មិត (TECNO Ai)។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕


