ជាឱកាសល្អសម្រាប់សិស្សនិស្សិត ពេលនេះវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន ប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលរៀនចំនួន ៣០០ នាក់ទៅលើជំនាញគោលធំៗ ៣ រួមមាន ៖ ឯកទេសសំណង់សាធារណការ ឯកទេសគ្រប់គ្រងការដឹកជញ្ជូននិងភស្តុភារកម្ម ឯកទេសនាវាចរណ៍ ។
សម្រាប់លក្ខខណ្ឌដាក់ពាក្យ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ។បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន។ ដោយឡែកចំពោះតម្លៃនៃការសិក្សាវិញ ៦០០ដុល្លារក្នុងមួយឆ្នាំ ហើយក៏មានអាហារូបករណ៍ ១០០% និងអាហារូបករណ៍ ៥០% សម្រាប់និស្សិតជានារីសម្រាប់សិស្សឆ្នើមចំនួន ៥០នាក់ (ស្របតាមលក្ខខណ្ឌ) រយៈពេល ៤ឆ្នាំ ឬ៥ឆ្នាំ ទៅតាមជំនាញ តែត្រូវស្ថិតក្រោមការវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ ។
ចំពោះអត្ថប្រយោជន៍ដែលសិស្សនិស្សិតនឹងទទួលបានរួមមាន ៖
- អាចចុះអនុវត្តការងារផ្ទាល់នៅតាមការដ្ឋានសាងសង់ផ្លូវ ស្ពាន កំពង់ផែ សហគ្រាសជាតិ និងអន្តរជាតិ ដែលជាដៃគូសហការរបស់វិទ្យាស្ថាន
- មានសមត្ថភាពខ្ពស់ និងជំនាញច្បាស់លាស់អាចប្រឡងចូលបម្រើការជាមន្ត្រីក្របខណ្ឌនៅក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងស្ថាប័នពាក់ព័ន្ធនានា
- ឱកាសទទួលបានអាហារូបករណ៍បន្តការសិក្សានៅក្រៅប្រទេស និងឱកាសផ្លាស់ប្តូរការសិក្សាជាមួយដៃគូសហការរបស់វិទ្យាស្ថាន។
គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ អាចធ្វើការសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០៩៨ ២១០ ២២១ / ០៧៨ ២១០ ១២១ ឬទៅកាន់ទីតាំងផ្ទាល់នៅផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា ) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕


