មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការវីរុសផ្តាសាយធំ ២ ប្រភេទនេះ
Bunthoeun Koem•OCTOBER 21 2026•6.2 K views

ដើម្បីចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បាននិងកំពុងផ្តល់ជូននូវ «សេវាកញ្ចប់ចាក់វ៉ាក់សាំងបង្ការវីរុសផ្តាសាយធំ» (Influenza Vaccine) ជូនដល់កុមារ និងមនុស្សពេញវ័យ ក្នុងគោលបំណងកាត់បន្ថយអត្រាធ្លាក់ខ្លួនឈឺ និងទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដែលបណ្តាលមកពីជំងឺផ្តាសាយធំ។

 

តាមការបញ្ជាក់ពីមន្ទីរពេទ្យជាតិ តេជោសន្ដិភាព វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំនេះ ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតអង់ទីគ័រការពាររាងកាយប្រឆាំងនឹងវីរុសផ្តាសាយធំពីរប្រភេទចម្បង គឺ វីរុសផ្តាសាយធំប្រភេទ A និងប្រភេទ B (Influenza A & B) ដែលជាប្រភពដើមនៃការឆ្លងរាលដាលញឹកញាប់បំផុត។

 

854050313 951060170997052 5934917684348333795 N

 

ចំពោះ លោក លោកស្រី និងសាធារណជនទាំងអស់ ដែលចង់ទទួលកញ្ចប់សេវាកម្មខាងលើ សូមអញ្ជើញមកចាក់វ៉ាក់សាំងបង្ការនេះ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ដោយសេវាកម្មនេះត្រូវបានផ្តល់ជូន រៀងរាល់ថ្ងៃ ទៅតាមម៉ោងធ្វើការដូចខាងក្រោម៖

 

វេនព្រឹក៖ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់

 

វេនរសៀល៖ ចាប់ពីម៉ោង ១៤:០០ រសៀល ដល់ ១៧:០០ ល្ងាច

 

ទីតាំង៖ ផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព (ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ)។

 

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងកញ្ចប់សេវាចាក់វ៉ាក់សាំងនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 087 781 119 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia