ឆ្នាំក្រោយបើកហើយ! តស់មកមើលគំរូប្លង់ព្រលានយន្ដហោះអន្ដរជាតិតេជោទាំងមូល ឃើញហើយពិតជាអស្ចារ្យ
Bunthoeun KoemJULY 30 202412.4 K views

ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាគម្រោងព្រលានយន្ដហោះថ្មី និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងនេះគ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥​ ខាងមុខនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ Cambodia Airport Investment Co., Ltd (CAIC) កាលពីពេលកន្លងទៅ។​

84271983 1369 4666 9645 10d6928a7c6a

ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២០ លើផ្ទៃដី ២,៧០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចំងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ F4 ដែលអភិវឌ្ឍន៍ជា ៣ ដំណាក់កាល។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ នឹងត្រូវចំណាយទុនសរុប ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលផ្ទៃដីព្រលានឡើយ។

A81a3c19 Ef17 40d1 A073 Afaea3fb749f

នៅពេលដាក់ឲ្យដំណើរការដំណាក់កាលទី១ នាដើមឆ្នាំ២០២៥ ខាងមុខ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំឯណោះ។ ហើយខាងក្រោមនេះគឺជាវីដេអូបង្ហាញពីគំរូប្លង់ទាំងមូលនៃព្រលានយន្ដអន្ដរជាតិមួយនេះ៖

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia