ដំណឹងល្អ! រដ្ឋបាលរាជធានីភ្នំពេញកំណត់ថ្ងៃបើកឲ្យដំណើរការស្ពានអាកាសកម្ពស់ ២ ជាន់ដំណាក់កាលទី១ហើយ
Bunthoeun KoemMARCH 28 20241.4 K views

ក្រោយដំណើរការរយៈពេលជិត ២ ឆ្នាំ ទីបំផុតគម្រោងស្ពានស្ពានអាកាស មរតកតេជោ ដែលមានកម្ពស់ពីរជាន់ដំណាក់កាលទីមួយត្រូវបានកំណត់ថ្ងៃបើកឲ្យដំណើរការហើយ ក្រោយមានការអនុញ្ញាតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

423479162 921920149301663 5199964566440585702 N

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍អនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសនុ្ននូវស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្ដេចតជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តទៅ។

តាមសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ បច្ចុប្បន្នការសាងសង់គម្រោងស្ពានខាងលើនេះ ដំណាក់កាលទី១ នេះសម្រេចស្ទើរទាំងស្រុងហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៤ នេះ។

សូមជម្រាបផងដែរ គម្រោងស្ពានអាកាសមរតកតេជោ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការវិនិយោគពីក្រុមហ៊ុ​នអនិជនកម្ពុជា OCIC ជាអ្នកទទួលការសាងសង់៕

434722377 403880755620573 5994729903144573516 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia