ចេញហើយ! TECNO SPARK 20Pro ដែលគ្រប់គ្នាទន្ទឹងរង់ចាំ បានប្រកាសចេញជាផ្លូវការហើយ
Makara ChhamJANUARY 13 2024

ក្រោយទទួលបានជោគជ័យលើសពីការរំពឹងទុកនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន TECNO Pova 5 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងធំសម្បើម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធីប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី TECNO SPARK 20Pro ធ្វើឲ្យកក្រើកទីផ្សារកម្ពុជា នឹងបានប្រកាសភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនហ្គេម ដ៏ពេញនិយមបំផុត គឺ Mobile Legends: Bang Bang តាមរយ:ការ LIVE នៅលើហ្វេសប៊ុកផេកផ្លូវការ TECNO Mobile កាលពីល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុមតំណាងជាតិ M5 ក្រុម See You Soon ប៉ះគ្នាជាមួយ ក្រុមជំរើសជាតិ CFU Gaming ព្រមទាំង Influencer ល្បីៗជាច្រើនដូច Ic3_fr0gz, KbeeZz, KaKa42, Sea Neang Gaming, MC Rabie និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា TECNO SPARK 20Pro ជាមួយសមត្ថភាពខ្លាំងលើសគេ ក្នុងកម្រិតតម្លៃនេះ ទាំងជាមួយ RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ 120Hz, បន្ទះឈីប MediaTek Helio G99 6nm Ultra Boost Processor ថាមពលថ្មធំ 5000mAh លេងពេញមួយថ្ងៃហើយសាកថ្មលឿន 33W Super charge។ TECNO SPARK 20Pro ស្មាតហ្វូនលេងហ្គេម លំដាប់ថវិកាដែលល្អបំផុត គឺមានតម្លៃត្រឹមតែ 159 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

65a2374a9acc1 1705129800 Medium

TECNO SPARK 20Pro ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង។ TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO SPARK 20Pro Mobile Legends Edition ថ្មីសន្លាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។

65a2374b2b769 1705129800 Medium

ភាពជាដៃគូរបស់យើងជាមួយ Mobile Legends: Bang Bang បានឃើញពីការចាប់ផ្តើម នៃលក្ខណៈពិសេសប្លែកៗជាច្រើន ហើយយើងបាននាំអ្នកគ្រប់គ្នា ទទួលយកបទពិសោធន៍ទាំងនេះ ចាប់ពីពេលនេះទៅ។

65a2374c2d180 1705129800 Medium

ការលេងហ្គេម និងការកម្សាន្តសម្បូរបែបជាមួយនឹងអេក្រង់ច្បាស់ 6.78" FHD+ និងល្បឿនអេក្រង់ រលូន 120Hz

TECNO SPARK 20Pro Mobile Legends Edition បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Ultra Boost Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អ ជាមួយនឹងការប្រើប្រាស់ ថាមពលទាប ថាមពលកុំព្យូទ័រកាន់តែរឹងមាំ និងស្ថេរភាពជាងមុន។

2

ដើម្បីឲ្យស័ក្តិសមនឹងដំណើរការដ៏អស្ចារ្យរបស់វា SPARK 20 Pro Mobile Legends Edition មានអេក្រង់ទំហំ 6.78 អ៊ីញ FHD+ ជាមួយនឹងកម្រិតភាពច្បាស់ 1080 * 2460 សម្រាប់ទិដ្ឋភាពធំទូលាយ និងបង្ហាញរូបភាព ដែលគួរអោយចាប់អារម្មណ៍។ ល្បឿនអេក្រង់រលូន 120Hz បង្កើតចលនារលូន មិនគួរឱ្យជឿ និង ការប៉ះបញ្ជាដ៏រីករាយ។ មិនថាសម្រាប់ការលេងហ្គេម ការមើលភាពយន្ត ឬការប្រើប្រាស់ជារៀងរាល់ថ្ងៃ វាអាចកំដរអ្នកបានគ្រប់ពេល។

65a2375074210 1705129800 Medium

TECNO SPARK 20 Pro Mobile Legends Edition ក៏ផ្តល់នូវអង្គចងចាំកម្រិតកំពូលរហូតដល់ 8GB + 8GB បន្ថែម RAM និង ROM រហូតដល់ 256GB ។ ការផ្តល់បទពិសោធន៍ដែលរលូន គ្មានភាពរអាក់រអួល អង្គចងចាំធំនៅក្នុង SPARK 20 Pro អាចបើកកម្មវិធីរហូតដល់ 25 កម្មវិធី ឲ្យដំណើរការក្នុងពេលតែមួយ ដោយមិនមានការយឺត និងអាចឱ្យពេលវេលាចាប់ផ្តើមកម្មវិធី ជាមធ្យមប្រសើរឡើង 39%។

ការថតរូបដ៏ទាក់ទាញជាមួយនឹងកាមេរ៉ាដែលដំណើរការដោយ AI

ថ្វីដ្បិតជាស្មាតហ្វូនលេងហ្គេម TECNO SPARK 20Pro តែបំពាក់នូវកាមេរ៉ា 108MP Ultra Sensing ដ៏អស្ចារ្យ សម្រាប់ការចាប់យករូបភាព យ៉ាងច្បាស់ស្អាត។ វាក៏មានមុខងារ 900% Ultra Sensitive Adaptive Pixel ថតច្បាស់ពេលថ្ងៃ និងយប់ យ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

65a23753063ae 1705129800 Medium

ទន្ទឹមនឹងនេះកាមេរ៉ាមុខ 32MP មុខងារ Master Portrait អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើនភាពស្រស់ស្អាត បែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។

1

វាមានចំណុច ទាក់ទាញជាច្រើនទៀតរួមមាន៖

ថាមពលថ្ម 5,000mAh, កម្លាំងសាក 33W Super Charge សាកថ្ម 25 នាទី បាន 50ភាគរយ។ អាច Stand by រហូតដល់ 33ថ្ងៃ បាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res ស្តាប់តន្ត្រី និង មើលវីដេអូបាន 18ម៉ោង។ វាក៏មាន Dynamic Port ដែលស្រដៀងនឹង Dynamic Islandហើយក៏មានប្រព័ន្ធការពារទឹកកម្រិតស្រាល IP53 ផងដែរ។

65a2375845b1d 1705129800 Medium

ចំណុចពិសេសលម្អិត៖

  • រាងស្តើងស្អាតស្រួលកាន់ Dimensions 164.6576.618.26mm

  • អេក្រង់ 6.78" FHD+ និងល្បឿន 120Hz, ជាមួយ Dynamic Port

  • ឈីបខ្លាំង Helio G99 6nm Ultra Boost Processor

  • ទំហំផ្ទុក 8GB (MemFusion 16GB) + 256GB

  • កាមេរ៉ា ភ្នែក 3 ទំហំ 108MP+2M+AI CAM

  • បាសបំពងសំឡេង២គ្រាប់ DTS + Hi Res

  • ផ្តល់ភាពងាយស្រួល ស្កេនដោះសោរចំហៀង Side fingerprint

  • ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC

  • សាកថ្មលឿន33W ជាមួយរន្ធដោត Type-C

  • ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53

សម្រាប់អ្នកដែលមិនទាន់បានប្រើប្រាស់ស្មាតហ្វូន TECNO ពីមុនមកអាចពិចារណាបានដោយអាននូវមតិដែលផ្តល់ឲ្យដោយ Top Fan តាមរយ:ហ្វេសប៊ុកផេករបស់ TECNO Mobile ខាងក្រោមនេះ

លោក Moung Samnang ៖ " សម្រាប់ខ្ញុំមានបទពិសោធន៍ជាមួយនិងការប្រើប្រាស់ម៉ាកទូរស័ព្ទ TECNO អស់រយៈពេល3ឆ្នាំកន្លងមក ដោយម៉ាកទូរស័ព្ទនោះគឺម៉ូដេលTECNO POVAចំពោះគុណតម្លៃ របស់ម៉ាកទូរស័ព្ទនេះគឺការកាន់ថ្មបានយូរការផ្ទុកនៅទិន្នន័យបានច្រើនអាចប្រើបានជាច្រើនថ្ងៃក្នុងការធ្វើការងារ និងអាចលេងហ្គេមជាច្រើនបានយ៉ាងល្អ។ "

លោក Kol Both ៖ " ទូរស័ព្ទមានភាពរលូនស្រួលក្នុងការប្រើប្រាស់ ប្រើយូរមិនសូវក្តៅ ការថតរូបនិងវីឌីអូបានយ៉ាងល្អ ចំពោះតម្លៃដែលកាលខ្ញុំទិញគឺជាទូរស័ព្ទមួយដែលមានតម្លៃសមរម្យល្អ សមស្របទៅនិងលទ្ធភាពក្នុងសង្គមសព្វថ្ងៃ ជាទូរស័ព្ទដៃក្នុងកម្រិតថរិកាមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ...។"

លោក Chai Acoustic ៖ " បទពិសោធន៍របស់ខ្ញុំនៃការប្រើប្រាស់ ទូរស័ព្ទ TECNO POVA 5 ទូរស័ព្ទលេង Game ផង ថតរូប ផង និងប្រើប្រាស់ការងារប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសកម្លាំងថាមពលថ្ម 6000mAh របស់ទូរស័ព្ទនេះពិតជាកាន់បានយូរមែនទែន ហើយការសាកថាមពលថ្ម ក៏បញ្ចូលបានលឿនឆាប់ពេញទៀត ជាពិសេសអេក្រង់ 120hz ក្នុងការលេងហ្គេម គឺវារអិល Smooth ប៉ុន្តែទូរស័ព្ទមានតម្លៃត្រឹមតែ 199$ ធ្វើឲ្យខ្ញុំពេញចិត្តតែម្តង ។"

លោក Sok Chhay ៖ " ធ្លាប់តែទិញទូរស័ព្ទបីបួនរយដុល្លាររបស់ក្រុមហ៊ុនផ្សេងយកមកប្រើ ប្រើបាន ១ ឆ្នាំចាប់ផ្ដើមដើរឡើងស្ទួក តែពេលដូរមកប្រើ TECNO POVA 5 មកគឺថាទូរស័ព្ទនេះនៅតែអ៊េម ដំណើរការដូចកាលទិញដំបូងហើយមិនសូវមានបញ្ហាហត់ទៅជួសជុលទៀត។ ទូរស័ព្ទធ្វើការដំណើរការបានពេញសាច់ហ្មង ខ្ញុំប្រើច្រើនកម្មវិធីណាស់តែវាមិនមានបញ្ហានោះទេ ប្រើអស់ ២ ឆ្នាំហើយ តែបើគេចេញ POVA សេរីថ្មីខ្ញុំនឹងទិញហើយព្រោះល្អប្រើណាស់។" កញ្ញា Nearo Dey ៖ " ទូរស័ព្ទដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តថតរូបដូចខ្ញុំគឺទូរស័ព្ទ TECNO CAMON 20 Pro ជំនាញថតរូបពេលយប់ Super Night Portrait ការរចនារូបរាងគឺស្រស់ស្អាត មើលមកគឺទាន់សម័យ"

ទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/pwAYzu2oUB/

រាល់ការជាវ ស្មាតហ្វូន TECNO SPARK 20Pro លោកអ្នកនឹងទទួលបានកញ្ចប់កាដូពិសេស TECNO Gift Box (Case + Screen) ។ សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញទៅកាន់ ហាងទូរស័ព្ទទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចុច JOIN GROUP ដើម្បីទទួលពត៌មានថ្មីៗ https://www.facebook.com/groups/tecnocambodiaofficialfanclub

Makara Chham

អត្ថបទសរុប៖ 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia