នៅថ្ងៃអាទិត្យ ទី 10 ខែ កក្កដា ឆ្នាំ 2022 នេះ ក្រុមហ៊ុន Tech-Zone Group ជាក្រុមហ៊ុនឈានមុខគេ ផ្នែកគ្រឿងអេឡិចត្រូនិច និង ឩបករណ៍ឆ្លាតវៃ ជាច្រើនមុខរបស់ Xiaomi បានបើកសម្ភោធជាផ្លូវវការនូវ សាខាទី 9 របស់ខ្លួន គឺ Mi Home – K Mall ដោយមានការសហការផ្ទាល់ជាមួយ និង ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា ។ សាខាទី 9 នេះមានទីតាំងស្ថិតនៅជាន់ទី ១ ក្នុង ផ្សារទំនើប K Mall ផ្លូវ វេងស្រេង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងព្រឹត្តិការណ៏សម្ភោធ សាខាថ្មីនេះ ក៏មានវត្តមានចូលរួមដោយផ្ទាល់ពី លោក ជូ ចិន្តា ស្ថាបនិក និង ជាអគ្គនាយករបស់ ក្រុមហ៊ុន Tech-Zone Group សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយក៌មានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោក KM Leong ជាអ្នកគ្រប់គ្រងទូទៅ Xiaomi ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Peaker Gao ជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា ព្រមទាំង វត្តមានរបស់ អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស ជា Xiaomi Fan និងដៃគូរសហការ របស់ Xiaomi ចូលរួមជាច្រើនផងដែរ។
នៅក្នុងព្រឹត្តិការណ៌នេះក៏មានពិធីកាត់ខ្សែបូរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផលល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់នេះ ដែលជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមជំរាបថា Tech-Zone Group គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai ។ ធិច ហ្សូន គ្រុប បានបង្កើតនៅខែ មេសា ឆ្នាំ 2015 ដោយ ស្ថាបនិក 5 នាក់ ។ មកដល់ពេលនេះ គឺ មាន 9 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok, Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor , Tech-Zone Chamkar Doung, Mi Home Chhouk Meas និង Mi Home K Mall ដែលបើកសម្ភោធជាផ្លូវការនៅថ្ងៃនេះ។
Mi Home K Mall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់ក្នុងតំបន់នេះ។
ក្នុងឱកាសនោះដែរ លោក KM Leong ជាអ្នកគ្រប់គ្រងទូទៅ Xiaomi ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា "ចក្ខុវិស័យរបស់យើង គឺធ្វើឱ្យបច្ចេកវិទ្យាទំនើបអាចប្រើបានដល់អ្នកគ្រប់គ្នា ហើយ យើងមានមោទនភាពក្នុងការចេញលក់ទូរសព្ទ័ស៊េរីថ្មី Redmi10 2022 Edition ដែល បំពាក់នូវកាមេរ៉ា 50MP AI បួនគ្រាប់ និងអេក្រង់លារធំ 90Hz FHD+ ។ កាលពីមុន បច្ចេកវិទ្យាទាំងនេះមានតែនៅក្នុងស្មាតហ្វូនកំពូលៗប៉ុណ្ណោះ ប៉ុន្តែឥឡូវមានលក់ក្នុងតម្លៃត្រឹមតែ 169 ដុល្លារប៉ុណ្ណោះ»។ គាត់បន្តទៀតថា 'ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ដើម្បីអបអរសាទរដល់Tech Zone សម្រាប់ការបើកហាង Xiaomi Authorized Store ទី 9 នៅ K Mall ។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាផ្នែកមួយនៃការធ្វើដំណើរនេះ ក្នុងការពង្រីកភាពជោគជ័យរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាន់តែច្រើនបានប្រើប្រាស់ផលិតផលរបស់យើងនៅក្នុងតំបន់ដែលនៅជិតបំផុត។
Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុន និងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។
សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។