ដំណឹងល្អ! ក្រសួង ប្រកា.សរើ.សគ្រូបង្រៀនមត្តេយសិក្សា រាប់រ.យនាក់ឱ្យប្រឡងចូលក្របខណ្ឌក្រសួង
ធី ស្រីល័ក្ខJULY 5 20241.1 K views

ឱកាសល្អបានមកដល់ហើយ សម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន ខណៈពេលនេះ ក្រសួងមុខងារសាធារណៈបានប្រកាសប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡាចំនួន ២០០នាក់ឯណោះ។

យោងតាមលិខិតរបស់ក្រសួងសាធារណៈកាល បានឱ្យដឹងដែរថា កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យគឺមានដូចជា៖

១. កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតដល់ ថ្ងៃទី១៤ ខែ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត

២. ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ៖

  • បេក្ខជនអាចស្កេន QR Code ឬ ចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcskindergarten ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារ
  • បេក្ខជនត្រូវប្រើប្រាស់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។

ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បេក្ខជនត្រូវធ្វើការទំនាក់ទំនងជាមួយមន្ទីរ មុខងារសាធារណៈ រាជធានី ខេត្ត ដើម្បីជួយសម្រួលការបំពេញបែបបទសុំសិទ្ធិប្រឡងប្រជែង - ក្នុងករណីចាំបាច់បេក្ខជនអាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡាដើម្បីសាកសួរព័ត៌មានបន្ថែម។

លើសពីនេះទៅទៀត សម្រាប់បេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcskindergarten ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពី ក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែល ផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានផ្សេងទៀតបេក្ខជនអាចទាក់ទងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០១២ ៣៦១ ០៨៨ រៀងរាល់ម៉ោងធ្វើការ៕

១៨១៩២០២១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia