កុំទុកខ្លួនឱ្យទំនេរ! ចង់បើកហាងម្ហូបខ្មែរ ឬបង្អែមខ្មែរ តែមិនទាន់ចេះស្ទាត់អាចរៀនកន្លែងនេះបាន មានបង្រៀនឱ្យចេះ១ចប់
ធី ស្រីល័ក្ខMARCH 2 20242.7 K views

សម័យនេះ គឺជាសម័យឌីជីថល ដូច្នេះសម្រាប់បងប្អូនដែលមានក្តីស្រមៃចង់បើកហាងម្ហូបខ្មែរ ឬបង្អែមខ្មែរ តែមិនទាន់ចេះស្ទាត់ឬគ្មានពេលទៅរៀននៅសាលាផ្ទាល់ កុំបារម្ភអ្វីទៀតឡើយ បងប្អូនទាំងអស់គ្នាគ្រាន់តែដោនឡោត App ខ្មែរចំនួន ៣នេះទុកពេលចង់ចេះអ្វីបន្ថែមអាចបើករៀនតាម App នេះបានព្រោះមានបង្រៀនឱ្យចេះមួយចប់។ ចំពោះ App ទាំង៣នោះមានដូចជា៖

១. Khmer Food: ចំពោះ App Khmer Food នេះដែលមានបានបង្ហាញនូវិធីសាស្ត្រ រូបមន្ត និងរបៀបធ្វើម្ហូបជាច្រើនមុខ សម្រាប់មេផ្ទះទាំងបុរសនឹងស្រ្តីចូលទៅរៀន។ ក្នុង App នេះគេបានលម្អិតពីគ្រឿងផ្សំ វិធីធ្វើ ជាលក្ខណៈអក្សរ មិនមានជាវីដេអូនោះទេ ប៉ុន្តែសម្រាប់បងប្អូនដែឡចេះពីរបៀបចម្អិនខ្លះៗក៏អាចរៀនបានដែរ។

38

២. Khmer Cooking Recipe: នេះគឺជា App របស់ខ្មែរ ដែលបង្រៀន និងប្រាប់ពីរូបមន្តល្អៗ ក្នុងការធ្វើម្ហូប សម្រាប់បុរស ឬស្ត្រីអនុវត្តន៍តាម។ នៅក្នុង App នេះបានបែងចែកនូវប្រភេទម្ហូបខ្មែរដូចជា ប្រភេទសាច់ មុខម្ហូបប្រចាំថ្ងៃ មុខម្ហូបថ្មី សម្លរឆា សម្លរស្ងោរ អាំង/ចៀន និងម្ហូបផ្សេងៗទៀត។ គូបញ្ជាក់ថា នៅពេលបងប្អូន ចង់ចេះធ្វើម្ហូបណាមួយ គ្រាន់តែចុចចូលមើល នៅគេនឹងលម្អិតពីរៀបធ្វើ គ្រឿងផ្សំ មួយចប់ឱ្យអ្នកទាំងអស់គ្នាអាចធ្វើតាមបាន។

39

៣.Khmer Cooking Video : នៅលើ App នេះគឺប្រមូលផ្ដុំទៅដោយវីដេអូធ្វើម្ហូបជាច្រើនរយមុខ។ មិនតែប៉ុណ្ណោះ តាមវីដេអូនីមួយៗ សុទ្ធតែបានបង្ហាញពីវិធីសាស្រ្ត គ្រឿងផ្សំ  របៀបធ្វើ និងលម្អិតព័ត៌មានមួយចំនួនទៀត។ ក្នុង App នេះដែរគេបានបែងចែកជាប្រភេទវីដេអូថ្មីៗ ប្រភេទសាច់គោ ប្រភេទសាច់ជ្រូក សាច់មាន់ ត្រី គ្រឿងសមុទ្រ បង្អែម និងវីដេអូទាក់ទងនឹងការធ្វើម្ហូបជាច្រើនទៀត៕

៤០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia