អបអរសាទរ! ខេត្ដត្បូងឃ្មុំ ទទួលបានគម្រោវិនិយោគថ្មី តម្លៃជិត ១០ លានដុល្លារ
Bunthoeun KoemSEPTEMBER 29 20251.5 K views

ដំណឹងរីករាយសម្រាប់អ្នកខេត្ដត្បូងឃ្មុំ ខណៈខេត្ដកូនពៅរបស់កម្ពុជាមួយនេះ ទទួលបានគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូថ្មី តម្លៃប្រមាណ ៩ លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន គីមស រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក។ ខណៈគម្រោងរោងចក្រថ្មីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។ 

553958601 1257459323078998 1838841870779969843 N

យោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅពេលបើកដំណើរការ គម្រោងរោងចក្រកែច្នៃជ័រកៅស៊ូនេះ នឹងបង្កើតឱកាសការងារចំនួន ៤៧៥កន្លែង ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យ៉ាងណាគិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៥ ខេត្ដត្បូងឃ្មុំទទួលបានគម្រោងវិនិយោគថ្មីៗសរុបចំនួន ៤ ដែលមានច្រើនជាងខេត្ដជាប់របងជាមួយដូចជាខេត្ដកំពង់ចាម ខេត្ដព្រៃវែង និងខេត្ដក្រចេះជាដើម។ នេះបើយោងតាមរបាយការណរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល។

555036196 1257459393078991 1458820744597792850 N

ក្នុងនោះដែរបើតាមការបញ្ជាក់ពីឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗកន្លងទៅបានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនវិនិយោគសរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះវិនិយោគរបស់រដ្ឋមានចំនួន ២ និងវិនិយោគឯកជនមានចំនួន ៣៤ក្រុមហ៊ុន។

 

ក្នុងចំណោមក្រុហ៊ុនទាំងនោះ មាន​ក្រុមហ៊ុន​ចំនួន ១៨ ដែល​ផ្តោត​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្មដោយផ្តោតលើផលិតផលសំខាន់ៗដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី អំពៅ និងកៅស៊ូ ព្រមទាំងការកែច្នៃផ្លែឈើ ជាពិសេសចេក និងការដាំដុះម្រេច។ បន្ថែម​ពី​លើ​នេះ មាន​ក្រុមហ៊ុន​ចំនួន ៦ មាន​ជំនាញក្នុងការ​កែច្នៃ​ជ័រ​កៅស៊ូ ខណៈ​ក្រុមហ៊ុន ១ កំពុង​ធ្វើ​សកម្មភាព​រុករក​រ៉ែ។ ដោយឡែក ក្រុមហ៊ុនចំនួន១១ទៀត វិនិយោគលើវិស័យផ្សេងៗ ដូចជា៖ ផ្សារ សណ្ឋាគារ ទុយោកែច្នៃ ប្លាស្ទិក ថាមពល ចំណីសត្វ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង៕

Img 2774

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia